សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកក ២៣កញ្ចប់ទម្ងង់ ៣១៧៦.៤៩ក្រាម

KCSM2025-05-07 03-31pm

ពោធិ៍សាត់ ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២និង៤០នាទី ដោយអនុវត្តន៍តាមមតិដឹកនាំដ៏​ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានបង្ក្រាបករណីគ្រឿងញៀន ចំនួន១លើក នៅចំណុចផ្លូវជាតិលេខ៥ មុខយានដ្ឋានហុងដាអូតូ ស្ថិតនៅភូមិពោធិ៍តាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ស្រី ០២នាក់ ១.ឈ្មោះ ជា ដាវីត ហៅញ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២.ឈ្មោះ សំណាង បូរស្មី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
៣.ឈ្មោះ អ៊ុន ទិត្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៤.ឈ្មោះ សាន កុសល ហៅ ពយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៥.ឈ្មោះ ម៉ី ម៉ាឡា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៦.ឈ្មោះ សូត្រ សៃ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ ៧.ឈ្មោះ ហេង ហួរ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងអាត្រាក់ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ៨.ឈ្មោះ គីម ហ៊ុយ ហៅខួច ហៅអូន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ដកហូតវត្ថុតាងរួមមាន ១.គ្រឿងញៀនម៉ាទឹកកក ២៣កញ្ចប់ទម្ងង់ ៣១៧៦.៤៩ក្រាម ២.អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀន ០២អំពូល ៣.អញ្ជីងអេឡិចត្រូនិចចំនួន ០៣គ្រឿង ៤.ដែកកេះកែច្នៃចំនួន ០១ ៥.សំបកថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ ៦.ឡាន ០២គ្រឿង ៧.ទូរស័ព្ទ១០គ្រឿង ៨.ម៉ូតូ ០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។