សមត្ថកិច្ចស្រុកបាកាន បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម

KCSM2025-05-07 06-06pm

ពោធិ៍សាត់ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១០ និង១៦នាទី ដោយអនុវត្តន៍តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានបង្ក្រាបករណីលួចម៉ូតូ ០១ករណី នឹងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោធូដេស្ថិតនៅ ភូមិក្រសាំងក្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។ តាមចម្លើយសារភាពក៏បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ទៀតដែលទទួលទិញម៉ូតូពីជនសង្ស័យខាងលើ។ ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនទាំង ០៣នាក់ ១.ឈ្មោះ វ បញ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយដូនកែវ០១ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ជនសង្ស័យលួចម៉ូតូ) ២.ឈ្មោះ គ សហ អាយុ ៣០ឆ្នាំភេទប្រុស រស់នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ (ទទួលផលចោរកម្ម) ៣.ឈ្មោះ ច ដ អាយុ ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិខ្វាវឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ (ទទួលផលចោរកម្ម)។ ដកហូតវត្ថុតាងរួមមាន ម៉ូតូធន់ទ្រីមសង់ ពណ៌ខ្មៅ សេរីឆ្នាំ 2019 ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-8167។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួនដើម្បីបន្តនីតិវិធី និងវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញហើយ៕