ឃាត់យានយន្តចំនួន ០២គ្រឿង ក្រោមឥទិ្ធពលជាតិស្រវឹង រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ
ឃាត់យានយន្តចំនួន ០២គ្រឿង ក្រោមឥទិ្ធពលជាតិស្រវឹង រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ KCSM2025-05-20 01-08pm រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមអនុវត្តការងារចរាចរណ៍ផ្លូវគោកក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ កម្លាំងនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់គោលដៅអនុវត្តចំពោះអ្នកបើកបរយានយន្តក្រោមឥទិ្ធពលជាតិស្រវឹងឃើញថាមានការថមថយគួរឲ្យកត់សម្គាល់។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ដើម្បីអនុវត្តនូវបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ…