ឯកឧត្តមបណ្ឌិតសភាចារ្យណាត ប៊ុនរឿនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានបើកកិច្ចប្រជុំបូកសរុបប្រចាំឧសភា ឆ្នាំ២០២៥ និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ។


KCSM2025-05-17 05-35pm

(កំពត)នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។

ឃុំអង្គរជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យណាត ប៊ុនរឿនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានបើកកិច្ចប្រជុំបូកសរុបប្រចាំឧសភា ឆ្នាំ២០២៥ និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ។

សមាសភាពចូលរួមមាន ឯកឧត្តមបណ្ឌិតផែន សុផល ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និង១១ឃុំនៃស្រុកអង្គរជ័យ។
សរុបចំនួន ១៥៣នាក់ស្រី ២៧នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ :បានឧបត្តម្ភថវិកា ចំនួន៥០០ដុល្លារ ដើម្បីសាងសង់ផ្ទះជូន លោកស្រី យ៉ែម ណាត រស់នៅភូមិសាមគ្គី ឃុំអង្គរជ័យ ដែលមានជីវភាពខ្វះខាត និងបានឧបត្តម្ភថវិកាចំនួន៥០០ដុល្លារ សម្រាប់កិច្ចប្រជុំ៥ខែកន្លង នៃឆ្នាំ២០២៥ ។

-សម្រាប់ការវិស័យអប់រំបានដាក់យន្តការជម្រុញលើកស្ទួយគ្រប់កម្រិត ទាំងវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យដាច់ដោយឡែក រៀបចំឯកសារក្នុងការប្រឡងប្រណាំងអង្គភាពគំរូ និងលទ្ធប្រឡង បឋមភូមិ និងទុតិយភូមិ នាពេលខាងមុខអោយកាន់តែប្រសើរ និងការងារភូមិឃុំសុវត្ថិភាពបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទគ្រឿងញៀនខុសច្បាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ល។
-និងចូលរួមសម្មភាពអនាម័យបរិស្ថានឲ្យកាន់ប្រសើរឡើងថែមទៀត ក្នុងប្រធានបទខ្មែរអាចធ្វើបាន។
ក្នុងនោះដែរលោក មួង នឿន អភិបាលស្រុកមានប្រសាសន៍ជម្រុញដល់មេឃុំទាំង១១ ក្នុងការងារការធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតថ្មីតាមបណ្តាឃុំបន្ថែមទៀត និងការងារផ្សេងៗ។
ជាកិច្ចបញ្ចប់កម្មវិធីឯកឧត្តមបណ្ឌិតសភាចារ្យជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញា និងក្រុមការងារទាំងអស់ជួបប្រទះពរបួនប្រការគឺៈអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានចូលរួមពិសាអាហារសាមគ្គីជាមួយឯកឧត្តមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាដោយភាពស្និទ្ធស្នាលបំផុត។
កម្មវិធីបញ្ចប់ត្រឹមម៉ោង ១១:០០នាទី

អត្ថបទ:k007