ឯកឧត្តមបណ្ឌិសភាចារ្យ ណាត ប៊ុនរឿន បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅខែបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ។
KCSM2025-04-25 07-27pm
(កំពត)នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រឆ្នាំម្សាញ់ សប្តស័ក ព.ស.២០៥៦៨ ត្រូវនឹងទី១៩ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសាឆ្នាំ២០២៥និងលើកទិសដៅខែបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម បណ្ឌិតផែនសុផល ឯកឧត្តមលោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាជាប្រធាន អនុប្រធានសមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និង១១ឃុំនៃស្រុកអង្គរជ័យ៕
ក្នុងកម្មវិធីប្រជុំឯកឧត្តមបណ្ឌិតសភាចារ្យបានណែនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចូលរួមប្រជុំឲ្យបានពី៣នាក់ទៅ៥នាក់ក្នុង១ឃុំរៀងរាល់ខែនិងរៀបចំវេទិកាសាធារណៈតាមឃុំទាំង ១១ឱ្យបាន១ដងក្នង១ខែ ហើយចល័តតាមភូមិនីមួយៗក្នុងឃុំ។
ក្រោយពីកញ្ចប់កម្មវិធីប្រជុំឯកឧត្តមបណ្ឌិតសភាចារ្យជូនពរក្រុមការងារឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញាជាសមាជិកសមាជិកា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណខ្មែរ នេះទទួលបានពរបួនប្រការគឺ ! អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
កម្មវិធីបញ្ចប់ត្រឹមម៉ោង ១១. 00 នាទី។
អត្ថបទ:k007