គ្រឿងក្នុងជ្រូក នាំចូលពីប្រទេសថៃចំនួន១តោន ត្រូវបាននគរបាលខេត្តបាត់ដំបង ដុតកម្ទេចចោល

KCSM2025-05-19 01=42PM

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្ទាក់ចាប់ការនាំចូលគ្រឿងក្នុងជ្រូកគ្មានលិខិតអនុញ្ញាតពីប្រទេសថៃចំនួន១តោន និងយកទៅដុតកម្ទេចចោល។ ការស្ទាក់ចាប់រថយន្ដនាំចូលគ្រឿងក្នុងជ្រូកពីប្រទេសថៃនេះ ធ្វើឡើងនៅលើផ្លូវជាតិលេខ៥ ចំណុចរង្វង់មូលស្រុកថ្មគោល ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់វដំបង៕