Month: May 2024

បងប្អូនមន្រ្តីជំនាញ​នៃអគ្គនាយកដ្ឋានសំណង់ បានចុះលើកកម្ពស់ការយល់ដឹងពីសំណង់ លើគម្រោងសាងសង់ផ្សារ TRIUMPH COMMERCIAL CENTER (TCC) មានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

KCSM2024-05-09 05-59pm នាថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤លោកបណ្ឌិត ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ ដឹកនាំមន្រ្តីជំនាញ​ ចុះលើកកម្ពស់ការយល់ដឹងពីសំណង់ លើគម្រោងសាងសង់ផ្សារ TRIUMPH COMMERCIAL CENTER (TCC) មានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ កអក​ #វិស័យសំណង់ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC អត្ថបទ:សង្គម

មនុស្ស០២នាក់ស្ទើបាត់បង់ជីវិតខណះកំពុងបើកទូកក្នុងសមុទ្រ ដោយសារទូកអូសគូរ ខ្នាតយក្ស មកបុកពន្លិចក្នុងសមុទ្ររួចគេចបាត់ ស្នើរសុំអោយសមត្ថកិច្ចជំនាញចាប់មកផ្តន្ទាទោស ..ខេត្តកោះកុង

Kcsm2024-05-09 04-37pm (ខេត្តកោះកុង ) កាលពីថ្ងៃទី០៨.០៥.២០២៤ វេលាម៉ោង៤.៤០នាទី ទៀបភ្លឺ មានទូកនេសាទ មួយទូក ក្នុងចំណោមទូក នេសាទ រាប់សិបទូកទៀត ដែលរកស៊ី ដាក់មងក្ដាម ក្នុងសមុទ្រតំបន់ថ្មស ត្រូវបាន ទូក អូសគូរ ខ្នាតយក្ស មកបុក ពន្លិចទូកនៅពេល ទូក កំពុងតែ ចតបោះយុទ្ធការ រងចាំមើលមង ក្ដាម ស្រាប់ តែពេលនោះមានទូកអូសគូរ មួយគូរ សំដៅមកបុក…

អ្នកភូមិព្រែកតូចចិញ្ចឹមកណ្ដូបលក់ ជារបរថ្មីដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពគ្រួសារ

KCSM2024-05-09 03-33pm ត្បូងឃ្មុំ៖ ក្រៅពីមុខរបរធ្វើស្រែចំការ កសិករក្នុងភូមិព្រែកតូច ឃុំជីរោទិ៍១ ស្រុក/ខេត្តត្បូងឃ្មុំ ។ បានឆ្លៀតចិញ្ចឹមកណ្តូបលក់ រកប្រាក់មកផ្គត់ផ្គង់គ្រួសារពួកគាត់ ព្រោះកណ្តូងងាយចិញ្ចឹមវាស៉ីស្មៅជាអាហារ ហើយប្រើរយៈពេលខ្លីតែ៤៥ថ្ងៃ យើងអាចប្រមូលផលហើយជាមួយនឹងតម្លៃ៤ម៉ឺនរៀលក្នុង១គីឡូក្រាម ឬអាចលក់ពងពូជសម្រាប់ភ្ញាស់ក្នុង១គីឡូក្រាមតម្លៃ២០០ដុល្លារឯណោះ។ កណ្តូបមិនពិបាកលក់ទេ ព្រោះគេអាចយកវាធ្វើជាម្ហូបជាមួយបាយ លីង បំពងយ៉ាងឆ្ងាញ់ពិសារគុណភាពមិនចាញ់ចង្រិតឡើយ ។ កត្តាទាំងអស់នេះ វាបានញាំងឱ្យគ្រួសារពួកគាត់មានជីវភាពល្អប្រសើរគួរឱ្យកត់សម្គាល់។ លោក លី ព្រី អាយុជិត៤០ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុក/ខេត្តត្បូងឃ្មុំបានឱ្យដឹងថា គាត់បានចិញ្ចឹមកណ្តូបនេះរយៈពេលជិតកន្លះឆ្នាំមកហើយ ដោយទៅរៀនបច្ចេកទេសចិញ្ចឹមពីខេត្តបាត់ដំបង…

សមត្ថកិច្ចឃាត់សង្ឃក្លែងក្លាយ ដើររៃអង្គាសបច្ច័យក្នុងមូលដ្ឋាន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ..

KCSM2024-05-09 02-57pm ព្រះសីហនុ ៖ បុគ្គល២នាក់បន្លំគ្រងស្បង់ចីវរ ធ្វើជាព្រះសង្ឃដើរអង្គាសបច្ច័យ តាមមូលដ្ឋាន ទីសាធារណៈ ឃើញខុសប្រក្រតី សង្ស័យជាសង្ឃក្លែងក្លាយ ត្រូវបានអាជ្ញាធរ សហការជាមួយព្រះមេគុណ ចុះទៅឃាត់បានម្នាក់ គេចខ្លួនបាត់ម្នាក់ រួចនាំយកទៅធ្វើការអប់រំ កិច្ចសន្យា បញ្ឈប់ប្រព្រឹត្តបន្លំបែបនេះទៀត កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនក្លែងបន្លំមានឈ្មោះ អាន កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ឃុំតាកែន…

ជនសង្ស័យម្នាក់​ ឌុបក្មេងម្នាក់មកបន្លំលួចកាបូបអ្នកលក់ផ្លែឈើនៅផ្សារព្រែកហូរទៅបាត់ បានប៉ុន្មានថ្ងៃជាប់ខ្នោះសមត្ថកិច្ច

Kcsm2024-05-08 07-34pm កណ្តាល៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីបានឌុបក្មេងម្នាក់ មកបន្លំ ចូលលួច កាបូបអ្នកលក់ផ្លែឈើម្នាក់ កាលពីថ្ងៃទី០២​ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្សារព្រែកហូរ នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ សុទ្ធ សុខេង ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ មានទីលំនៅភូមិសង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យមានគ្នា០២នាក់ ៖ ទី១…

លោកមឹងសុភា(ហៅប៉ែត)មេឃុំជាផាត នៅតែចិញ្ចឹមចិត្តចង់ឲ្យ អាជ្ញាធរខេត្តកាត់ទីតាំងដីមួយកន្លែងពីចំណុចឆាយជ្រៃនឹងឆាយខ្ពស់រហូតមកដល់ចំណុចស្ទឹងឆាយរមាសនឹងព្រែកកន្ធាយមកឲ្យលោកគ្រប់គ្រង ទោះបីលោកដឹងច្បាស់ហើយថាទីតាំងដីនោះស្ថិតនៅក្នុងឃុំជីខលើក៍ដោយ ក៍លោកនៅតែចិញ្ចឹមចិត្តចង់បានយកមកគ្រប់គ្រងដដែលដោយយកលេសថាមានពលរដ្ឋឃុំជីផាតមកអាស្រ័យផលតាំងពីឆ្នាំ១៩៧៩។

KCSM2024-05-08 02-20pm (ផ្សាយពីខេត្តកោះកុង)៖ រដ្ឋបាលខេត្តកោះកុង កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានធ្វើសន្និសីទកាសែត ដើម្បីពិភាក្សា រកដំណោះស្រាយទំនាស់ព្រំប្រទល់រវាងឃុំជីផាត់ ស្រុកថ្មបាំង និងឃុំជីខលើស្រុកស្រែអំបិល ដែលមាព្រំប្រទល់ដីហ៊ុំ ៣៧២៧.៧៩ហិកតា ការរៀបចំធ្វើសន្និសីទកាសែននេះបានធ្វើឡើងក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្ត លោក ជា ច័ន្ទ្រកញ្ញា អភិបាលស្រុកស្រែអំបិល លោកស្រី ទួត ហាទីម៉ា អភិបាលស្រុកថ្មបាំង លោកម៉ឹងសុភាមេឃុំជីផាត លោកស៊ុន ឃៀមមេឃុំជីខលើនិងមន្ទីរជំនាញពាក់ព័ន្ធជាច្រើននាក់ចូលរួមផងដែរ។ លោកម៉ឹង…

ជនសង្ស័យម្នាក់ផ្ទុះអាវុ.ធតដៃជាមួយសមត្ថកិច្ចជាច្រើនគ្រា.ប់ ករណីនរគបាលបង្ក្រាបការបា.ញ់បោះសេរីកណ្ដាលក្រុងភ្នំពេញ

KCSM 2024-05-07 10-22pm ភ្នំពេញ÷ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លមៗ ក្រោយបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ ក្នុងករណីនរគបាលឡោមពទ្ធ័បង្ក្រាបករណីប្រើប្រាស់អាវុធបាញ់បោះសេរី ទៅលើប្រជាពលរដ្ឋនៅតំបន់បឹងកក់ បណ្ដាលអោយរងរបួសពីរនាក់ នាវេលាយប់រំលងអាធ្រាតនៅទឹកដីខណ្ឌដូនពេញ។ ហតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤:៣០នាទីល្ងាចព្រលប់យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចដែលចូលរួមប្រតិចបត្តិការណ៍ដ៏ក្ដៅកគុកនេះបានអោយដឹងថា នៅមុនកើតហេតុសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានចុះឡោមពទ្ធ័បង្ក្រាបជនសង្ស័យម្នាក់ ដែលប្រើប្រាស់អាវុធបាញ់បោះសេរីកណ្ដាលក្រុងភ្នំពេញ។ពេលដែលសមត្ថកិច្ចចុះទៅដល់ធ្វើការឡោមពទ្ធ័ ជនសង្ស័យបានប្រើប្រាស់អាវុធខ្លីមួយដើមម៉ាកK54 មួយដើមបាញ់មកលើកងកម្លាំងចំនួនបីគ្រាប់ រួចរត់ចូលលាក់ខ្លួនក្នុងបន្ទប់ជួល ទើបសមត្ថកិច្ចជំលៀសប្រជាពលរដ្ឋចេញពីទីតាំកន្លែងកើតហេតុ រួបានប្រើប្រាស់ជំនាញបុកចូលតែម្ដង់ ប្រភពដដែលបន្ដថាក្នុងប្រតិបត្តិការបុកចូលនេះទាំងសមត្ថកិច្ចនឹងជនសង្ស័យបានផ្ទះអាវុធជាច្រើនគ្រាប់លាន់ចូលលាចផ្ទុះ ជនសង្ស័យអស់គ្រាប់ទើបព្រមទំលាក់អាវុធលើកដៃសារភាពជាមួយកងកម្លាំង។ ចំណែកជនសង្ស័យម្នាក់ទៀតជាបក្សពួកត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅក្នុងទឹកដីខណ្ឌចំការមន។ជនសង្ស័យមានឈ្មោះ ខន ណាវ៉ា អាយុ៤០ឆ្នាំ…

សមត្ថកិច្ចចុះបង្ក្រាបទីតាំងទទួលបញ្ចំម៉ូតូ២ទីតាំង ដកហូតម៉ូតូជាង៥០០គ្រឿង និងឃាត់ខ្លួនមនុស្ស៧នាក់..

kcsm2024-05-07 06-01pm ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធនៅទីតាំងទទួលបញ្ចាំចំនួន០២ទីតាំងនៅតំបន់ឃ្លាំងរំសេវដោយឃាត់ខ្លួនមនុស្សចំនួន០៧ នាក់និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០គ្រឿង និងស្លាកលេខម៉ូតូជាង៦០បន្ទះ។ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោកបានចុះឡោមព័ទ្ធ ចុះបង្ក្រាប់ទីតាំងទទួលបញ្ចាំចំនួនពីទីតាំងដោយឃាត់ខ្លួនមនុស្សចំនួន០៧ នាក់និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០ គ្រឿងនិងស្លាកលេខម៉ូតូជាង៦០បន្ទះ យកទៅរក្សាទុកនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់បន្ត តាមនីតិវិធី។ ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រានៃក្រសួងមហាផ្ទៃបានធ្វើឡើងនៅទីតាំងឃ្លាំងលេខ៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩២ និង ទីតាំងមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីកាប់ប្លន់ រួចក៏បានធ្វើការសាកសួរ…

បុរស ២នាក់ត្រូវបានកាត់ទោសពីបទលាងលុយកខ្វក់រាប់ពាន់លានដុល្លារសិង្ហបុរី និងត្រូវនិរទេសមកកម្ពុជាវិញ

KCSM 2024-05-07 03-03pm សិង្ហបុរី៖ បុរសពីរនាក់ដែលត្រូវបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរីត្រូវបាននិរទេសមកកម្ពុជា កាលពីថ្ងៃចន្ទ ទី៦ ឧសភា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។ បើតាមអ្នកនាំពាក្យអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ CNA ថា លោក Su Wenqiang និងលោក Wang Baosen មានអាយុ ៣២ឆ្នាំ ទាំង ២នាក់ត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសសិង្ហបុរីទៀតឡើយ។…

ប្រទះឃើញសា.កស.ពនៅសល់តែគ្រោងឆ្អឹងនៅក្នុងបឹងមួយកន្លែង…ជើងឯក

KCSM2024-05-07 12-04pm ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពនៅតែគ្រោងឆ្អឹងក្នុងបឹង ខាងក្រោយសាលាកសិកម្មចំការដូងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យទីតាំងកន្លែងកើតហេតុ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អាកកើតឡើងការវេលាម៉ោង ៤និង៥០នាទីល្ងាចថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅចំណុចបឹងខាងក្រោយសាលាកសិកម្មចំការដូងភូមិខ្វា សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។សភាពសាកសពនៅតែគ្រោងឆ្អឹង មិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា កាលពីជាងមួយសប្ដាហ៍មុនក្មេងៗក្នុងភូមិបានចុះទៅក្នុងបឹងប្រទះឃើងឆ្អឹងសាសពដែរ បានមកប្រាប់លោកពូម្នាក់នៅក្នុងភូមិតែគាត់មិនបានទៅមើលនោះទេព្រោះគាត់មិនជឿគិតថាក្មេងនិយាយលេងភូទគាត់ ហើយក៏គ្មានអ្នកណាអើពើរឿងនេះដែរ លុះមកដល់រសៀលថ្ងៃកើតហេតុមានក្រុមអ្នកច្រូតស្មៅបានចុះទៅច្រូតស្មៅក្នុងបឹងប្រទះឃើញគ្រោងឆ្អឹងសាកសពម្ដងទៀត បានមកប្រាប់អ្នកភូមិអោយជួយមើល ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យកន្លែងកើតហេតុបង្កអោយមានការភ្ញាក់ផ្អើលតែម្ដង។បន្ទាប់មកម្លាំងសមត្ថកិច្ចប៉ុស្ដ៍នគរបាលរដ្ឋាបាលជើងឯកបានមកដល់ធ្វើការចងខ្សែរហ៊ុមព័តកន្លែកើតហេតុរាយការណ៍ទៅជំនាញព្រហ្មទណ្ឌខណ្ឌដង្កោនិងព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញមកពិនិត្យកន្លែងកើតហេតុ សហការជាមួយក្រុមគ្រូកោសល្យវិច័យនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសាកសព។ បច្ចុប្បន្នសមត្ថកិច្ចនាញពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេតនិងពិនិត្យយ៉ាងម៉ត់ចត់នៅទីកន្លែងកើតហេតុ៕ អត្ថបទ៖ ត្រយងតូច