KCSM2024-05-08 02-20pm

(ផ្សាយពីខេត្តកោះកុង)៖ រដ្ឋបាលខេត្តកោះកុង កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានធ្វើសន្និសីទកាសែត ដើម្បីពិភាក្សា រកដំណោះស្រាយទំនាស់ព្រំប្រទល់រវាងឃុំជីផាត់ ស្រុកថ្មបាំង និងឃុំជីខលើស្រុកស្រែអំបិល ដែលមាព្រំប្រទល់ដីហ៊ុំ ៣៧២៧.៧៩ហិកតា ការរៀបចំធ្វើសន្និសីទកាសែននេះបានធ្វើឡើងក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្ត លោក ជា ច័ន្ទ្រកញ្ញា អភិបាលស្រុកស្រែអំបិល លោកស្រី ទួត ហាទីម៉ា អភិបាលស្រុកថ្មបាំង លោកម៉ឹងសុភាមេឃុំជីផាត លោកស៊ុន ឃៀមមេឃុំជីខលើនិងមន្ទីរជំនាញពាក់ព័ន្ធជាច្រើននាក់ចូលរួមផងដែរ។

លោកម៉ឹង សុភា (ហៅប៉ែត)មេឃុំ ជីផាត បានលើកឡើងថា ប្រជាពលរដ្ឋឃុំជីផាត បានរស់នៅលើដីដែលមានបញ្ហាទំនាស់ព្រំខណ្ឌសីមានេះ តាំងពីក្រោយឆ្នាំ១៩៧៩មកម្លះ ហើយបានដាំដំណាំកសិកម្មទទួលបានអនុផលរាល់ឆ្នាំ និងមានបណ្ណសម្គាល់ក្បាលដីដែលយុវជនស្ម័គ្រចិត្តសម្តេចតេជោ ស.ជ.ណ លេខ០១វាស់វែងចេញជាសារលក្ខបត្រឱ្យពួកគាត់ ហើយលោកមេឃុំជីផាត់ បានចុះហត្ថលេខា នៅបណ្ណសម្គាល់នេះដោយសំអាងថាដីនេះ ស្ថិតក្នុងតំបន់ឃុំជីផាត ស្រុកថ្មបាំង មានប្រជាពលរដ្ឋរស់នៅចំនួន៤០០គ្រួសារ និងសំអាងទៅលើផែនទីរបស់ភូមិបាលបញ្ជាក់ថាដីតំបន់នេះស្ថិតឃុំជីផាត។

ការលើកឡើងរបស់លោកម៉ឹងសុភាមេឃុំស៊ីផាតរូបនេះ ដែលថាមានប្រជាពលរដ្ឋមករស់នៅដាំដំណាំ នឹងអាស្រ័យផលតាំពីក្រោយឆ្នាំ១៩៧៩នោះគ្រាន់តែជាលេសមួយ ដើម្បីបិទបាំងរឿងអាស្រូវ ដែលនៅពីក្រោយខ្នង លោកតែប៉ុណ្ណោះពីព្រោះមិនចង់ឲ្យ មានការស៊ើបអង្កេតពីក្រសួងពាក់ព័ន្ធតែប៉ុណ្ណោះ
បើកទីតាំងដីខាងលើនោះក្នុងអំឡុងឆ្នាំ២០០២គឺគ្រប់គ្រងដោយមន្ត្រីបរិស្ថាននឹងអង្ការវ៉ាយដអេដ ប្រពភពីប្រជាពលរដ្ឋរស់នៅភូមិកំលតនឹងភូមជាំស្លាបានឲ្យអង្គភាពKCSM TV NEWs ដឹងថាពួកគេមិនមានដីច្រើនោះទេមានតែម្នាក់បន្តិចបន្តួចតែប៉ុណ្ណោះ ខ្លះបានក្បាល15ទៅ20ម៉ែត្រអ្នកខ្លះទៀតបានក្បាល50ទៅ60ម៉ែត្រទេហើយពួកគាត់ទើបតែមកកាប់ឆ្ការថ្មីៗនេះដើម្បីអាស្រ័យផល នេះសបញ្ជាក់ឲ្យឃើញថា វាផ្ទុយស្រឡះពីអ្វីដែលលោកម៉ឹង សុភា មេឃុំស៊ីផាតបានលើកឡើង លើថាមានប្រជពលរដ្ឋបានអាស្រ័យផលនិងដាំដំណាំផ្សេងៗ តាំងពីឆ្នាំ១៩៧៩ នោះទេ ។

ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ពីទំនាស់ដីធ្លីរស់នៅឃុំជីខលើ ស្រុកស្រែអំបិល បានលើកឡើងស្រដៀងៗគ្នាថា បើលោកម៉ឹង សុភា មេឃុំជីផាត កុំចុះហត្ថលេខារំលោភលើដែនសមត្ថកិច្ចមកលើទឹកដីឃុំជីខលើនោះទេ ក៏មិនមានរឿងនេះកើតឡើងនោះដែរ ។
ដោយឡែកលោក ស៊ុន ឃៀម មេឃុំជីខលើ បានលើកឡើងថា ដីនៅតំបន់នេះគឺក្រោមការគ្រប់គ្រងរបស់រដ្ឋាបាលឃុំជីខលើ មិនមែនដីរបស់ឃុំជីផាតនោះទេ គ្រាន់តែមានប្រជាពលរដ្ឋឃុំជីផាតធ្លាប់មកធ្វើស្រែចំការតែប៉ុណ្ណោះ ដូច្នេះលោកចង់ឱ្យអាជ្ញាធរបញ្ជាក់ព្រំប្រទល់រវាងឃុំទាំង២នេះឱ្យបានច្បាស់លាស់ងាយស្រួលក្នុងការគ្រប់គ្រង និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងទូរលេខចំនួនប្រជាពលរដ្ឋ។

លោកសុខ សុទ្ធី អភិបាលរង ខេត្តទទួលបន្ទុកខាងដីធ្លី និងជាអ្នកនាំពាក្យសាលាខេត្តកោះកុង បានលើកឡើងថា ចំពោះបញ្ហារឿងព្រំខណ្ឌសីមារវាងឃុំជីផាត ស្រុកថ្មបាំង និងឃុំជីខលើស្រុកអំបិលនេះ នៅតែមានការប្រទាញប្រទង់គ្នាមេឃុំជីផាត ថាដីជីផាត់ ស្រុកថ្មបាំង មេឃុំជីខលើ ថាជាដីជីខលើស្រុកស្រែអំបិល ដូច្នេះអាជ្ញាធរខេត្តមិនអាចកាត់ព្រំប្រទល់ផ្តល់ឱ្យខាងណាបានទេ មានក្រសួងមហាផ្ទៃ ថ្នាក់ជាតិទើបអាចសម្រេចកាត់វាស់វែងព្រំប្រទល់ និងសម្រេចប្រគល់ឱ្យភាគីខាងណាគ្រប់គ្រងបើត្រឹមថ្នាក់ខេត្តមិនអាចហ៊ានគូសផែនទីបានទេ ពីព្រោះព្រំប្រទល់នេះជាព្រំប្រទល់រវាងស្រុក និងស្រុក។

លោកបានបញ្ជាក់ថា បញ្ហាប្រជាពលរដ្ឋសុំឱ្យអាជ្ញាធរខេត្ត និងថ្នាក់ជាតិជួយចេញប្លង់បណ្ណកម្មសិទ្ធឱ្យគាត់បានកាន់កាប់ស្របច្បាប់ឱ្យឆាប់ៗនោះ គឺដីតំបន់នេះបានកាត់ចេញពីតំបន់កសិកម្មហើយក្នុងអនុក្រឹត្យ៤៦ អាជ្ញាធបានសុំសិទ្ធប្រទានកម្មចេញថ្នាក់ជាតិបានហើយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានប្រើប្រាស់ស្របច្បាប់ ប៉ុន្តែដោយមានបញ្ហារឿងព្រំប្រទល់រវាងឃុំជីផាត និងឃុំជីខលើ ដូច្នេះអាជ្ញាធរ និងក្រសួងដែនដី នគររបនីកម្ម និងសំណង់ មិនទាន់ហ៊ានសម្រេច
ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានទេ លុះត្រាតែថ្នាក់ជាតិសម្រេចបញ្ជាក់ផែនទីឱ្យច្បាស់យកជាផ្លូវការទើបក្រសួង និងចេញបណ្ណជូនដោយស្របច្បាប់និងប្រើប្រាស់បាន៕

អត្ថបទដោយ:មាឃសុខា