🙏ប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ…
KCSM 2024-04-08 11-35am ចូលឆ្នាំត្រូវបានគេកំណត់ដឹងជាទូទៅថា គឺជាដំណើរបញ្ចប់ពេលវេលា១២ខែ ដែលមាន ៣៦៥ ឬ៣៦៦ ថ្ងៃ និងចាប់ផ្ដើមរាប់បន្ត១២ខែទៀត។ ក្នុងន័យវិទ្យាសាស្ត្រ គឺផែនដីវិលបានមួយជុំព្រះអាទិត្យ។ ដំណើរការនេះត្រូវបានសង្គមមនុស្ស ដែលមានអារ្យធម៌បង្កើតឲ្យមានជាពិធីអបអរសាទរ សុំសេចក្ដីសុខចម្រើនពីអាទិទេព ធ្វើទានបំពេញបុណ្យ ទៅតាមរបៀបរបប និងលទ្ធិជំនឿរបស់ពេកគេនីមួយៗ។ នគរខ្មែរធ្លាប់មានប្រវត្តិចាក់គ្រឹះ និងមានអារ្យធម៌នៅលើដែនដីសុវណ្ណភូមិតាំងពីមុនសម័យនគរភ្នំមកម្លេះ។ ខ្មែរយើងមានវប្បធម៌ សង្គមធម៌ ដែលជារបៀបរស់នៅរបស់យើង ហើយខ្មែរយើងក៏បានទទួលឥទ្ធិពលពីអារ្យធម៌ខាងក្រៅផងដែរ គឺឥណ្ឌានេះឯង។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្មែរយើងបានតែកែច្នៃ វប្បធម៌ សង្គមធម៌ ទាំងនោះឲ្យក្លាយជារូបរាងរបស់ខ្មែរ…