KCSM 2024-04-07 09-28pm

(ខេត្តព្រះសីហនុ)គ្រោះអគ្គិភ័យខាងលើកើតឡើងនៅក្នុងក្រុមទី១២ ភូមិ៤ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ​ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

ម្ចាស់ទីតាំងមានឈ្មោះ សាត ប៊ុនហ៊ួរ ភេទ ប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកអាជីវកម្ម KTV សុីនហាយ សាងសង់អំពីថ្ម ដំបូលប្រក់សុីប្រូ ដែលមានទំហំ៣០ម៉ែត្រ×៥០ម៉ែត្រ តែផ្អាកដំណើរការមួយរយៈហើយ មានតែអ្នកយាមប្រចាំ និងសម្ភារៈនៅខាងក្នុងទាំងអស់ ។


តាមសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍កើតឡើងភ្លាមៗ ភ្លើងឆាបឆេះសន្ធោសន្ធៅ ផ្សែងហុយខ្មួលខ្មាញ់ កម្លាំងអាជ្ញាធរ សមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យ ចំនួន១៦គ្រឿងត្រូវបានចេញទៅអន្តរាគមន៍បន្តបន្ទាប់ រថយន្តរបស់ស្នងការខេត្តព្រះសីហនុ ចំនួន៥គ្រឿង រថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន២គ្រឿង រថយន្តរបស់អាវុធហត្ថ ចំនួន២គ្រឿង រថយន្តរបស់ព្រលានយន្តហោះកេងកង ចំនួន១គ្រឿង រថយន្តរបស់កំពង់ផែស្វយ័ត ចំនួន២គ្រឿង រថយន្តក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត​ ចំនួន​៤គ្រឿង សហការបាញ់ទឹកពន្លត់ភ្លើង និងការពារឆេះរាលទៅផ្ទះបងប្អូនប្រជាពលរដ្ឋ អស់រយៈពេលជាង៤ម៉ោងទើបភ្លើងរលត់ នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល តែមុនបង្កឱ្យរបួសដល់មនុស្សឡើយ ។ហាងKTV ទាំងមូល និងសម្ភារៈមាននៅក្នុងក្នុងត្រូវបានភ្លើងឆេះខ្ទេចគ្នាសល់ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ ៕

អត្ថបទ:សង្គម