KCSM2024-04-08 10-49pm

ភ្នំពេញ ៖ រថយន្តកូរ៉េប្រភេទយុីឌុបដឹកទំនិញ មី ប្រេងឆា មួយគ្រឿង ខណៈដែលដឹកមកពីប្រទេសវៀតណាម អ្នកបើកបរងងុយដេក ងោកមួយភាំង រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង ចាក់អីវ៉ាន់ចោលរាយប៉ាយ សំណាងល្អមិនបង្កឱ្យអ្នកណារងរបួស កាលពីព្រលឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវកៅស៊ូ ក្នុងភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។
រថយន្តជួបគ្រោះថ្នាក់ ម៉ាកហុីយ៉ាន់ដាយ យុីឌុប ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3678 ដឹកប្រេងឆា និងមី ហើយមុនកើតហេតុ រថយន្តដឹកអីវ៉ាន់មកពីព្រំដែនវៀតណាម តាមច្រកបុសមន ពីកើតទៅលិច ដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងារជើង ចាក់អីវ៉ាន់ចោល អ្នកបើកបរនិងអ្នករួមដំណើរ របួសស្រាល ។
ក្រោយកើតហេតុ ម្ចាស់ទំនិញ រួមជាមួយកម្មករ នាំគ្នារើចេញសាងដាក់រថយន្តផ្សេង រួចហៅរថយន្តស្ទូចទៅលើកយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ