Month: April 2024

នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ

Kcsm2024-04-11 05-32pm នេះគឺជាផ្លែផ្កាដែលកើតចេញពីការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងការចូលរួមយ៉ាងសកម្មដោយភាតរភាព និងភាពស្និទ្ធស្នាល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់រួមគ្នារបស់ក្រសួង ស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ហើយសមិទ្ធផលនាពេលនេះគឺជាការរួមចំណែកកសាងរដ្ឋាភិបាលឆ្លាតវៃ ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សំដៅបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC អត្ថបទ:សង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រារព្ធពិធីចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល និងអបអរឆ្នាំថ្មី នៅទីស្ដីការក្រសួងមហាផ្ទៃ…

KCSM2024-04-11 04-10pm (ភ្នំពេញ)ប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា បានប្រារព្ធពិធីចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល អបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧។ កិច្ចប្រកបដោយមង្គលសួស្ដីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បានប្រព្រឹត្តិទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្តម…

បឋម៖ ស្វាមីអ្នក​ជំនួញអនឡាញល្បីឈ្មោះ លោក​ជំទាវ មាស ច័ន្ទដាលីន ទទួល​មរ-ណ-ភាព​ ដោយ​សារ​…ឃាត-ករ សម្លា-ប់..

KCSM 2024-04-11 03-38Pm សិល្បៈជាតិ​៖ ដំណឹង​បឋម ស្វាមី​របស់​លោក​ជំទាវ មាស​ ច័ន្ទដាលីន ​ម្ចាស់​ផលិតផល​ Brand Lakamo បាន​ទទួល​មរណភាព​ហើយ ដោយ​សារ​មាន​ករណី​ចាប់​ជម្រិត​ និង​បាន​បាញ់​សម្លាប់​ជនរងគ្រោះ​ បណ្ដាលឱ្យ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វារ​ ដោយឡែក​ជន​សង្ស័យ​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​។ ហេតុការណ៍​​អកុសល​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​ ២០២៤ ដោយ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ឈ្មោះ​ថា​ ឈួរ ឈុនហួរ អគ្គនាយក​រងក្រុមហ៊ុន​ ព្រីមៀរ៍ ផាក​។ អត្ថបទ:សង្គម

ម៉ូតូហុងដាឌ្រីម ជិះលឿនមិនប្រយត្ន័បុ.កម៉ូតូមន្ត្រីនគរបាលកំពុងឆ្លងផ្លូវ របួសធ្ង.ន់ស្រាល៤នាក់

KCSM2024-04-10 09-54an ស្វាយរៀង ៖ ម៉ូតូស្កុបពីមួយគ្រឿងជិះដោយនារីនគរបាលម្នាក់ កំពុងឆ្លងផ្លូវ ត្រូវបានម៉ូតូហុងដាឌ្រីម ជិះដោយកម្មកររោងចក្រឌុបគ្នា៣នាក់ លឿនជ្រុលទៅបុក បណ្តាលឱ្យមន្ត្រីនគរបាលរងរបួសធ្ងន់ ចំណែក៣នាក់ទៀត ប្រុស២នាក់ ស្រី១នាក់ រងរបួសស្រាល។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូ ម៉ាកស្កុបពីពណ៌ ខ្មៅ លាយផ្កាឈូក ពាក់ស្លាកលេខ ស្វាយរៀង…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់នាថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៤ក្រមវាលទី២​ នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ ខេត្តពោធិ៍សាត់​ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។

kcsm2024-04-10 09-17am កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC អត្ថបទ:សង្គម

អគ្គិសនី​កម្ពុជា​អំពាវនាវ​ដល់អ្ន្កកប្រើប្រាស់ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់ ភ្លើងសន្សំសំចៃ​អគ្គិសនី​នៅ​រដូវ​ប្រាំង​…

kcsm2024-04-09 05-34pm (ភ្នំពេញ)យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គិសនី​កម្ពុជា អាកាសធាតុ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​២០២៤ នេះ សីតុណ្ហភាព​កើន​កម្ដៅ​ជា​ខ្លាំង បណ្ដាល​ឱ្យ​ការ​ប្រើប្រាស់​អគ្គិសនី​ចេញ​ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​របស់​អគ្គិសនី​កម្ពុ​ជា​កើន​ឡើង​ប្រមាណ​ជា ៣០% បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​មុន​។ ដើម្បី​ដោះស្រាយ​បំពេញ​បង្គ្រប់​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដែល​កើន​ឡើង​យ៉ាង​គំហុក​នេះ អគ្គិសនី​កម្ពុជា​ចាំបាច់​ត្រូវ​ផលិត​អគ្គិសនី​ចេញ​ពី​រោងចក្រ​ប្រើ​ប្រេង​ឥន្ធនៈ (​ប្រើ​ម៉ាស៊ីន​ភ្លើង​) ដែល​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ខ្លាំង​។ចំណុច​នេះ​ពិត​ណាស់ វា​មិន​គ្រាន់​តែ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ទេ វា​បង្ក​ការ​រំខាន​តាម​រយៈ​សំឡេង និង​ផ្សែង​ម៉ាស៊ីន ដែល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​ផង​ដែរ​។ ដូច្នេះ ដើម្បី​ជួយ​ចូល​រួម​សន្សំសំចៃ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដែល​មាន​ថ្លៃ​ខ្ពស់​ក្នុង រយៈ​ពេល​ខ្លី​នេះ អគ្គិសនី​កម្ពុជា​ស្នើសុំ​អ្នក​ប្រើប្រាស់​អគ្គិសនី ទាំង​អស់​ជួយ​ចូល​រួម​ដូច​ខាង​ក្រោម​៖ ១. ត្រួតពិនិត្យ និង​ថែទាំ សម្ភារ​បរិក្ខារ​អគ្គិសនី​ទាំង​អស់​ឱ្យ​បាន​ត្រូវ​តាម​លក្ខណ​បច្ចេកទេស ក្នុង​នោះ ចំពោះ បរិក្ខារ​ត្រជាក់ ត្រូវ​ធ្វើ​ការ​លាង​សម្អាត…

ពិតជាសំណាងណាស់! កសិករធ្វើចម្ការ ប្រទះឃើញគ្រាប់មីនតោន៣គ្រាប់ត្រួតលើគ្នា ខណះភ្ជួររាស់រួចហើយ…..

kCSM2024-04-09 05-14pm បាត់ដំបង៖ ម្ចាស់ដីចម្ការមួយកន្លែង នៅភូមិអូរចំនិប ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបងបានភ្ជូររាស់ដាំដុះ និងអាស្រ័យផលលើដីចម្ការរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយមិនមានបញ្ហាអ្វីនោះទេ ទើបនៅឆ្នាំនេះ គាត់បានរៀបចំភ្ជួររាស់ដីរួចជាស្រេច រង់ចាំធ្លាក់ភ្លៀងមកដល់គាត់នឹងចាប់ផ្តើមដាំដុះ ស្រាប់តែនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ បែជាប្រទះឃើញគ្រាប់មីនតោនចំនួន៣គ្រាប់នៅត្រួតលើ នៅក្នុងដីចម្ការរបស់ពួកគាត់ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ក្រោប្រទះឃើញបែបនេះ ពួកគាត់បានរាយការណ៍ទៅកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ ដើម្បីជួយអន្តរាគមន៍យកចេញ និងបន្តការបោសសម្អាតមីននៅតំបន់ដីជាប់គ្នានេះមន្ថែមទៀត។ ព័ត៌មានបានឱ្យដឹងថា សភាពរបស់មីនតោនទាំងអស់នោះ គឺនៅមានគុណភាពដែលអាចបង្កផ្ទុះខ្ពស់បានគ្រប់ពេល។ហើយនេះក៏ជាសំណាងល្អណាស់ដែលម្ចាស់ចម្ការមិនបរត្រាក់ទ័រកិនប៉ះចំកន្លែងមានមីនតោននោះ៕ អត្ថបទ៖ ចតុមុខ

មិនបានប្រុងប្រយត្ន័ រថយន្តស្ទូចហ្វ្រាំងមិនសុី ជ្រុលបុ.កម៉ូតូសណ្តោងរុឺម៉កដឹកកម្មករ ក្រ-ឡាប់របួ-សធ្ង.ន់ស្រាល១៦នាក់

KCSM2024-04-09 10-01am ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿង កំពុងបើកតាមផ្លូវហ្វ្រាំងមិនសុី ជ្រុលបុកពីទទឹងម៉ូតូសណ្តោងរុឺម៉ក ដឹកកម្មករចេញពីធ្វើការរោងចក្រវេនយប់ បណ្តាលឱ្យក្រឡាប់របួស១៦នាក់ ធ្ងន់៣នាក់ ស្រាល១៣នាក់ ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិព្រៃល្ងរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7446 ជារថយន្តស្ទូច ដឹកលូ បើកបរដោយឈ្មោះ ជឹម…

បើគ្មានភ្លើងក៍គ្មានផ្សែងដែរប្រជាពលរដ្ឋចំនួន២១៩គ្រួសារនិងមេឃុំព្រមទាំង០៨រូបក្រុមប្រឹក្សាសាលាស្រុកផ្តិតមេដៃស្នើសុំទៅ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយសំរួលភារកិច្ចលោកឡង់ សុបិនចេញពីអភិបាលស្រុកឆែប…!(មានវីដេអូរ)

KCSM2024-04-08 04-45pm ខេត្តព្រះវិហារ÷ក្រុមប្រឹក្សាស្រុកឆែប មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨ រូបក្នុងស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុកឆែបទាំងអស់គ្នាមានកិត្តិយសសូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតកម្មវត្ថុ ៖គោរពស្នើសុំដក ឬសម្រួលភារកិច្ចលោក ឡង់ សុបិន អភិបាលនៃគណៈអភិបាលស្រុកឆែប ចេញពី រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ សេចក្តីដូចបានគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ យើងខ្ញុំទាំងអស់គ្នាសូមគោរពជម្រាបជូន ឯកឧត្ត មអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបថា រយ:ពេលជាងមួយឆ្នាំកន្លងមកនេះបន្ទាប់ពីលោក…

អ្នកបើកបរមិនប្រយត្ន័ ! រថយន្តឡង់គ្រីស័របុ.ករះម៉ូតូ រថយន្តជាច្រើនគ្រឿង និងបង្គោលភ្លើងខ្ទេចខ្ទី នៅមុខវត្តស្ទឹងមានជ័យ

KCSM 2024-04-08 12-48pm ភ្នំពេញ៖ បុរសម្នាក់សង្ស័យថាស្រវឹងស្រា បើករថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករះម៉ូតូចតទុកនៅមុខផ្ទះមួយគ្រឿង និងរថយន្តចំនួន៣គ្រឿងរងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកផ្ទប់បង្គោលភ្លើងបណ្តាលឱ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ សំណាងល្អអ្នកបើកបរមិនមានរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី០៧ខែមេសា ឆ្នាំ២០២៤ ចំណុចទល់មុខវត្តស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកឡង់គ្រីស័រពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-6664 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករះពីក្រោយម៉ូតូមួយគ្រឿងម៉ាក FTR ពាក់ស្លាកលេខភ្នំពេញ 1CK-3182 ចតទុកចោលនៅមុខផ្ទះរងការខូចខាត ហើយរថយន្តបង្កបន្តទៅបុក រះរថយន្តចំនួន៣គ្រឿងទៀតកំពុងធ្វើដំណើរស្របគ្នានៅពីមុខ…