KCSM2024-04-08 04-45pm

ខេត្តព្រះវិហារ÷ក្រុមប្រឹក្សាស្រុកឆែប មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨ រូបក្នុងស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុកឆែបទាំងអស់គ្នាមានកិត្តិយសសូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតកម្មវត្ថុ ៖គោរពស្នើសុំដក ឬសម្រួលភារកិច្ចលោក ឡង់ សុបិន អភិបាលនៃគណៈអភិបាលស្រុកឆែប ចេញពី រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ សេចក្តីដូចបានគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ យើងខ្ញុំទាំងអស់គ្នាសូមគោរពជម្រាបជូន ឯកឧត្ត មអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបថា រយ:ពេលជាងមួយឆ្នាំកន្លងមកនេះបន្ទាប់ពីលោក ឡង់ សុបិន បានទទួលតំណែងជាអភិបាលនៃគណៈអភិបាលស្រុក ឆែប ខេត្តព្រះវិហារមក គឺយើងខ្ញុំជាមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨ និងក្រុមប្រឹក្សា ស្រុកឆែប ខេត្តព្រះវិហារ ពុំដែលទទួលបាននូវភាពកក់ក្តៅ សប្បាយរីករាយក្នុងការបំពេញកិច្ចការងារសោះឡើយ ដោយលោកអភិបាលស្រុករូបនេះ គឺតែងតែព្យាយាមធ្វើទុក្ខបុកម្នេញយើងខ្ញុំទាំងអស់គ្នាតាមគ្រប់រូបភាពដែលមិន សមជាអ្នកដឹកនាំ គ្រប់គ្រង មានពេលខ្លះស្រែកសំឡុត គំរាមកំហែង ស្តីបន្ទោសស្រេចតែចិត្តគាត់ ហើយមិនមាន ភាពច្បាស់លាស់ទៅលើការងាររដ្ឋបាល និងបញ្ជាឲ្យធ្វើការងារតាមតែអារម្មណ៍របស់គាត់ សកម្មភាពរបស់លោកឡង់ សុបិន កន្លងមកមានដូចជាពុំមានការប្រាស្រ័យទាក់ទងល្អជាមួយមន្ត្រីក្រោមឱវាទ ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុកប្រើប្រាស់ថវិកាជាតិរបស់រដ្ឋបាលស្រុកមិនត្រឹមត្រូវ កេងចំណេញ គិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ (ពិសេសកញ្ចប់លទ្ធកម្ម)។

មានអត្តចរិកឆេវឆាវ គ្រប់គ្រងកំហឹងពុំបាន បញ្ចេញសម្ដីមិនល្អជាមួយមន្ត្រី និងក្រុមប្រឹក្សាសម្ដីគ្មានសុជីវធម៌ សីលធម៌ក្នុងភាពជាអ្នកដឹកនាំ ពុំខ្វល់ខ្វាយពីសាមគ្គីភាពផ្ទៃក្នុង មិនមានភក្ដីភាពជាអ្នកដឹកនាំ គ្មានក្រមសីលធម៌ ដឹកនាំតាមអារម្មណ៍របស់ខ្លួន ធ្វើការអត្តនោម័តពុំដែលស្តាប់យោបល់អ្នកណា ពិសេសគណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុកគ្មានចំណេះដឹងផ្នែករដ្ឋបាល ដឹកនាំ គ្រប់គ្រងពុំសូវនៅអង្គភាពដោយធ្វើការផ្ទេរសិទ្ធិជាញឹកញាប់ តែពេលនៅសាលាស្រុកតែងតែតាមដាន និង ដាក់អវត្តមានមន្ត្រីកំពុងធ្វើការ ដែលពុំទាន់ចុះហត្ថលេខាលើបញ្ជីវត្តមាន
មិនចេះលើកទឹកចិត្ត និងយកចិត្តទុកដាក់ពីសុខទុក្ខររបស់មន្ត្រីក្រោមឱវាទ ចេះតែចាប់កំហុស រាល់កិច្ចប្រជុំគណៈបញ្ជាការឯកភាព និងប្រជុំប្រចាំខែ គឺពុំមានរបៀបវារៈត្រឹមត្រូវ ច្បាស់លាស់ក្នុង កិច្ចប្រជុំ ហើយតែងតែស្តីបន្ទោសមន្ត្រី និងបណ្តេញមន្ត្រីចេញពីអង្គប្រជុំជារឿយៗ មិនដែលចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុករយៈពេលជាងមួយឆ្នាំ ហើយគេចវេសមិនចូលរួម វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក និង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តហើយមិនដែលចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលកើត មានឡើងក្នុងស្រុកឡើយ។


បង្កើតបក្សក្នុងបក្ស បង្កទំនាស់ផ្ទៃក្នុង បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរវាងថ្នាក់លើ ថ្នាក់ក្រោម បង្កអោយមានទំនាស់ដីធ្លីជាញឹកញាប់ក្នុងភូមិសាស្ត្រស្រុកឆែប ហើយមិនចូលរួមដោះស្រាយ បង្កើតចលនាដីធ្លី ដោយបានសហការជាមួយលោក ម៉ី សោភា (មន្ត្រីចូលនិវត្តន៍) និងក្រុមហ៊ុន ចំ ការអំពៅចិន ដោយយកដីសប្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំការអំពៅចិន មិនវិនិយោគលើដំណាំ អំពៅ បែជាជួលដីនោះឲ្យប្រជាពលរដ្ឋដាំដំឡូងមីវិញ (នៅឆ្នាំ២០២៣ ក្នុង១ហិកតាជួលក្នុងតំលៃ ៤៥០,០០០៛ ទៅ៦០០,០០០៛ និងក្នុងឆ្នាំ២០២៤នេះលោក ម៉ី សោភា បានបង្កើនថ្លៃជួលដីរហូត ដល់ ៨០០,០០០៛ ទៅ១,០០០,០០០៛ ដើម្បីជួលឲ្យប្រជាជនក្រៅស្រុក) ដែលធ្វើឲ្យប៉ះពាល់ដល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងស្រុកឆែប យ៉ាងធ្ងន់ធ្ងរបំផុត លោក ម៉ី សោភា ម្ចាស់សហគ្រាសអឹមសេវែន គឺបានរំលោភបំពានលើប្រជាពលរដ្ឋដែលបានជួលដី ហើយទាមទារ លុយពីប្រជាពលរដ្ឋមុនការកំណត់ជាប្រចាំ លើកខ្លួនជាស្ដេចក្រាញ់ប្រចាំតំបន់ ដោយមិនខ្លាចរអា ច្បាប់ឡើយ ព្រោះមានការសហការពីអភិបាលស្រុកជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ បានប្តឹងឲ្យកំលាំងកងរាជអាវុធហត្ថស្រុក ចាប់យកត្រាក់ទ័ររបស់ប្រជាពលរដ្ឋចំនួនមួយ គ្រឿង ម៉ាកគូបូតាពណ៌ក្រហមលេខ១០៥០ ដែលកំពុងភ្ជួរដីរើសផលដំឡូងមីក្នុងដីចំការដែលបាន ជួល ពីខាងសហគ្រាសអឹមសេវែន។ ពេលចុះចាប់នោះ មានកំលាំងកងរាជអាវុធហត្ថស្រុកចំនួន០៣ នាក់ សន្តិសុខសហគ្រាសអឹមសេវែនចំនួន០៦នាក់ អ្នកបកប្រែចិនចំនួន០១នាក់ ដឹកនាំដោយ លោក ហុង ហាំ មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ បានចាប់យកត្រាក់ទ័រទៅ រក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ពេលដែលប្រជាពលរដ្ឋស្នើសុំឲ្យជួយ អន្តរាគមន៍តែលោក ឡង់ សុបិន មិនព្រមចុះហត្ថលេខាលើឯកសារសំណើរបស់ប្រជាពលរដ្ឋ ដោយ គ្មានភាពទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួនឡើយ ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមអភិសន្តិបណ្ឌិត មេត្តា ដក ឬសម្រួល ភារកិច្ចលោក ឡង់ សុបិន ចេញពីអភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ តាមការស្នើសុំរបស់យើងខ្ញុំ ទាំងអស់គ្នា ដោយសេចក្ដីអនុគ្រោះផង។


សូមឯកឧត្តមអគ្គិសន្តិបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំសូមគោរពជូនភ្ជាប់មកជាមួយនូវ សួមនៃប្រជារាលរដ្ឋ
ស្លាអាមដៃក្រុមប្រឹក្សាស្រុក ១០នាក់ស្នាមមេដៃមន្ត្រីសាលាស្រុក ១២នាក់
ស្នាមមេដៃក្រុមប្រឹក្សាឃុំ៨នាក់
ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ស្រុកបែប ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឆែប។ក៏ដូចជាមហាជនកំពុងតែរង់ចាំមើលថាតើលោក​ ឡង់សុបិន និងនៅកាន់អភិបាលស្រុកឆែបបានយូរប៉ុណ្ណាទៀត ? បើរឿងអាស្រូវរបស់លោកក្តៅដូចបាយពុះ ៕
អត្ថបទ ដោយមាសសុខា