Month: December 2023

បុរសម្នាក់បើករថយន្តជូនអ៊ុំស្រីទៅមើលគ្រូខ្មែរ រេចង្កូតទៅបុ.ករបងផ្ទះពលរដ្ឋខ្ទេច

kcsm2023-12-15 08-39pm ភ្នំពេញ ៖ រថយន្ត NISSAN NAVARA មួយគ្រឿងដឹកអ៊ុំស្រីអ្នកជំងឺម្នាក់យកទៅមើលគ្រូខ្មែរ បែជារេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បោកផ្ទប់ ធ្វើឱ្យអ្នកជំងឺឈឺលើសដើម ត្រូវបានរថយន្តសង្គ្រោះចេញទៅអន្តរាគមន៍ ទទួលយកអ្នកជំងឺបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍ខាងលើកកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកNISSAN NAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2B-8596 បើកបរដោយបុរសម្នាក់…

ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានមានមតិសំណេះសំណាលពង្រឹងសារណះមតិរដ្ឋាភិបាលតែមួយ យុទ្ធសាស្រ្តតែមួយ…

kcsm2023-12-15 01-31pm (ភ្នំពេញ)ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ នៃ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានមានប្រសាសន៍ជំរុញឱ្យអង្គសិក្ខាកាមទាំងមូល ត្រូវពង្រឹងយន្តការងារព័ត៌មាននិងសាធារណមតិ តាមយុទ្ធសាស្ត្រ ប្រមូលកម្លាំងសរុប មធ្យាបាយសរុប ក្នុងនាមជារាជរដ្ឋាភិបាលតែមួយ ដែលជាសេនាធិការរបស់រដ្ឋាភិបាលដូចគ្នា គឺក្រុមតែមួយគោលដៅតែមួយ ដោយប្រើសំឡេងតែមួយ ភាសាតែមួយ ដើម្បីសម្រេចកិច្ចការរួមគ្នា។ បន្ថែមពីលើការធ្វើបទបង្ហាញនូវរបៀបរបបការងារ និងតួនាទីភារកិច្ចរបស់ គសពស ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញ និងលើកទឹកចិត្តឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវខិតខំស្រាវជ្រាវ ប្រមូលចងក្រងព័ត៌មានដែលពាក់ព័ន្ធនឹងក្រសួងស្ថាប័ន…

ឯកឧត្តម សាយ សំអាល់៖ «យុវជនជាកម្លាំងស្នូលក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងឈានឆ្ពោះទៅជាអ្នកដឹកនាំនាពេលអនាគត»

KCSM2023-12-15 01-06pm ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ស.ស.យ.ក. រាជធានីភ្នំពេញ នាទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ដថា ស.ស.យ.ក. គឺជាអង្គការមហាជន ដែលជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ ទន្ទឹមនោះ តាមរយៈកម្មវិធីទាំងអស់របស់ស.ស.យ.ក. រាជធានីភ្នំពេញ…

បើករថយន្តបុកគេស្លា.ប់ហើយ មិននៅទទួលខុសត្រូវ បែជាបញ្ជូនសន្តិសុខមកយកកាំភ្លើងខ្លីចេញពីរថយន្តទៀត

Kcsm2023-12-15 11-29am បន្ទាយមានជ័យ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបុកជាម៉ូតូវ៉េវបណ្តាលឱ្យស្លាប់យុវជនម្នាក់ ភ្លាមៗអ្នកបើកបរចុះរត់គេចខ្លួនបាត់ ថែមទាំងបញ្ជូនសន្តិសុខមកយកកាំភ្លើងខ្លីចេញពីរថយន្តទៀត។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០០.១០នាទី យប់ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្លូវចូលវត្តស្ទឹងបត់ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។តាមប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកវេវ មួយគ្រឿងពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយក្មេងប្រុសម្នាក់អាយុ១៤ទៅ១៥ឆ្នាំ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក FORTING T5 EVO ( ហ្វតស៊ីង ធីហ្វាយ រីវ៉ូ) ពណ៌ប្រផេះ…

កូនតិរច្ឆាន ! គ្រាន់តែទំនាស់ពាក្យសម្តីតិចតួច ហ៊ានយកកាំបិតចា.ក់សម្លា.ប់ឪពុកចុង…

Kcsm 2023-12-15 11-12am បាត់ដំបង៖ បុរសម្នាក់ត្រូវកូនចុងយកកាំបិតចាក់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្ទួចជាមួយកូនចុង នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី៩ ក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វណ្ណាវី វច្ចណះ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាកូនចុងរបស់ជនរងគ្រោះរស់នៅភូមិ/ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុជនរងគ្រោះ នឹងជនបង្កបានប៉ះសំដីជាមួយគ្នាមួយប្រាវរហូតកើតជាកំហឹងរហូតកូនចុងទាញបានកាំបិតចិតបន្លែចាក់លើជនរងជាឪពុកចុងវ័យ៦៥ឆ្នាំ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយធ្វើសកម្មភាព ជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។បចច្ចុបន្ន កម្លាំងនគរបាលកំពុងចុះស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់នាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ដំបងក្រញូង

អ្នកនាំពាក្យ៖នាយករដ្ឋមន្ត្រីកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុនតាក់ស៊ីវៀតណាមបើកដំណើរការដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជា

Kcsm2023-12-14 10-59am បន្ទាប់ពីមានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបនោះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ពិសេសអ្នកលេងបណ្តាញសង្គមមួយចំនួនបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០២៤។អ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣នេះ បញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕…

បុរសបា.ញ់សម្លា.ប់ប្រពន្ធខ្លួនឯងនៅខណ្ឌមានជ័យ តុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ

Kcsm2023-12-14 10-28am ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៣ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា និងលោក វ៉ិត មឃៈ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ឈ្មោះ ជា អូន ដាក់ពន្ធនាគារ៣០ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន ករណី បាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។គួររំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២ បានសម្រេចឃុំខ្លួនប្តីបាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ.…

កម្ពុជា-វៀតណាមចុះអនុស្សរណៈយោគយល់គ្នាចំនួន ៣ អំឡុងពេលសម្តេច ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម….

KCSM 2023-12-13 09-38am ភ្នំពេញ៖ យ៉ាងហោចណាស់អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ​សំខាន់ៗចំនួន៣ ត្រូវបានភាគីប្រទេសកម្ពុជានិងប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងជាមួយគ្នា គ្រាដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទៅបំពេញដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ នេះ។អនុស្សារណៈ ទី១ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម…

ហាងខារ៉ាអូខេ NOVA ស្ថិតនៅចំណុចចំការស្វាយ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាឆ្នាំងបាយសមត្ថកិច្ច

KCSM2023-12-13 09-02am ខេត្តបន្ទាយមានជ័យ÷ លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតត្រូវបានប្រភពពីអ្នកវក់និងល្បែងហ្គេមអ៊ីនធឺណិត អះអាងថា ជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍យ៉ាងជ្រៅ ជាមួយ នឹងហាងខារ៉ាអូខេ nova ឋិតនៅភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រីឯបុរស ឈ្មោះ អ៊ុន គឹមសុង បដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងហាងខារ៉ាអូខេ ដែលគេសង្ស័យថា មានល្បែងស៊ីសងបង្កប់នៅក្នុងនោះទេ។ ក្រុមអ្នកញៀនល្បែងអ៊ីនធឺណិតឲ្យដឹងថា ទីតាំងល្បែង ស៊ីសង មួយកន្លែងជ្រកក្រោមស្លាកយីហោខារ៉ាអូខេ ស្ថិតនៅត្រង់ចំណុចចំការស្វាយ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានដំណើរការយ៉ាងរលូននិងដោយបើកចំហរ។…

ស្រ្តីម្នាក់ឈរលក់បាយម្ហូបសុខៗ ស្រាប់តែគាំងបេះដូងដួលស្លា.ប់ភ្លាមៗ រកតែជួយមិនទាន់

KCSM2023-12-12 03-55pm ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់បាយ ម្ហូប ម្នាក់ កំពុងតែឈរលក់សុខៗ ស្រាប់តែខ្យល់គគាំងបេះដូងដួលស្លាប់ ផ្អើលញាតិជិតខាង អ្នកភូមិ ក្រុមសង្គ្រោះទៅជួយមិនទាន់ផង។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជួលតាមផ្លូវបេតុង ក្រុម២ ភូមិព្រៃព្រីងជើង២ សង្កាត់ចោម ចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះមានឈ្មោះ ឡុង សាវ៉េត ៤៤ឆ្នាំ មុខរបរលក់បាយម្ហូប ជាស្ត្រីមេម៉ាយ មានកូនចំនួន២នាក់…