Month: November 2023

បងប្អូនមន្ត្រីភូមិបាលធ្វើការជ្រុលម៉ោងបន្តិច ដើម្បីបម្រើបងប្អូនកម្មករ កម្មការិនីរោងចក្រដែលទើបបញ្ចប់ការងាររបស់ខ្លួន ហើយមកចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិព្រៃរងៀង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

KCSM2023-11-30 07-16pm នៅថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី​ #ភូមិបាលក្រុងស្រុកខណ្ឌ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែងនិងកសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដីបញ្ជីឈ្មោះម្ចាស់ដី #កអក​ #វិនិច្ឆ័យនិង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ​ #ចុះបញ្ជីដីធ្លីបញ្ចប់​ #សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ MLMUPC

ឃើញឡានទំនើបចតចោលមិនដកសោរ បានដៃចូលបើករត់គេច ម្ចាស់ឃើញទាន់ ចាប់ក្របួចបានភ្លាមៗព័ត៌មានសង្គម

KCSM 2023-11-30 03-22pm ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារពីរដងមកហើយ ចេញមកវិញមិនរាងចាល មកធ្វើសកម្មភាពលួចរថយន្ត ដែលម្ចាស់ចតទុកដើរចូលផ្សារបម្រុងបើករត់គេច ត្រូវម្ចាស់ឃើញទាន់ស្រែកឆោរឡាផ្អើលព័ទ្ធចាប់បានការវេលាម៉ោង១០ ព្រឹកថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្សារសារឿនយ៉ានី តាមបណ្ដោយផ្លូវ២១៧ សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ គង់ វិច្ឆ័យ អាយុ ៣២ឆ្នាំស្នាក់នៅផ្ទះ៥៩ ផ្លូវបេតុង ភូមិបុរីកម្មករសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កន្លងមកធ្លាប់ជាប់ពន្ធនាគារចំនួន២ដងរួចមកហើយ។ ចំណែកស្រ្តីរងគ្រោះគ្រោះឈ្មោះ…

អាជ្ញាធរខេត្តកណ្ដាល មិនទាន់មានវិធានការទប់ស្កាត់ ខណៈកាសុីណូ កាឡាក់សុីជ្រៃធំ បើកដៃឲ្យពលរដ្ឋខ្ម្មែរចូលលេងល្បែងស៊ីសងជល់មាន់ជល់ យ៉ាងអនាធិបតេយ្យ គ្មានការបង្ក្រាប…

KCSM2023-11-30 09-56am កណ្តាល៖ ក្រុមប្រជាពលរដ្ឋខ្មែរ ជាអ្នកញៀនល្បែងស៊ីសង ទាំងអ្នកមានធនធានច្រើន និងអ្នកមានធនធានតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុក ចូលទៅលេងភ្នាល់ល្បែងជល់ជល់មាន់ យ៉ាងគគ្រឹកគគ្រេង នៅក្នុងកាសុីណូកាឡាក់សុីជ្រៃធំ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនប្រទេសវៀតណាម ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ ក្នុងការចាត់វិធានការផ្លូវច្បាប់ ទៅលើម្ចាស់កាសុីណូ និងអ្នកញៀនល្បែងជាពលរដ្ឋខ្មែរសោះឡើយ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំពៅពូន បានឲ្យដឹងថាកាសុីណូកាឡាក់សុីជ្រៃធំបានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជល់មាន់ ជាច្រើនខែមកហើយ ហើយក៏មិនដែលឃើញមាន អាជ្ញាធរមូលដាន ឬសមត្ថកិច្ចជំនាញខេត្តកណ្តាល ចុះទៅទប់ស្កាត់ ឬហាមឃាត់ ដើម្បីកុំឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងសុីសងម្តងណាសោះឡើយ បើទោះបីជាដឹងថា…

សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយទំនុកបម្រុងសិស្សនិទ្ទេស A ក្រខ្សត់ម្នាក់ឈ្មោះ អន ផានិត និងក្រុមគ្រួសារ ដែលឪពុកម្តាយមានពិការភាព ហើយជួបការលំបាក នៅខេត្តកំពត

Kcsm2023-11-29 09-07pm ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសថា នឹងជួយទំនុកបម្រុងសិស្សនិទ្ទេស A ដែលក្រខ្សត់ម្នាក់ ឈ្មោះ អន ផានិត និងក្រុមគ្រួសារមានឪពុកម្តាយជាជនមានពិការភាពរស់នៅក្នុងខេត្តកំពត ដែលជួបការលំបាក ឱ្យបានរៀនសូត្រ និងរស់នៅសមរម្យឡើងវិញ។តាមរយៈសារតាមបណ្តាញតេលេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ ឯកឧត្តម សេង ទៀង ជំនួយការរបស់សម្តេចរៀបចំថវិកាដើម្បីជួយក្មេងប្រុសខាងលើ និងជួយសងបំណុល ដែលគ្រួសារក្មេងខាងលើជំពាក់គេផងដែរ។…

ផ្ទុះសារធាតុគី.មី ផ្ដា.ច់ជីវិតមនុស្ស៣នាក់ និងរាប់សិននាក់រងរបួ.សនៅខេត្តឈៀងម៉ៃ ប្រទេសថៃ

KCSM2023-11-29 02-28pm (បាងកក)កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ មានករណីផ្ទុះសារធាតុគីមីមួយកន្លែងនៅក្នុងភូមិ Ban Chai Ngam ឃុំ Tambon Mae Waen ស្រុក Phrao ខេត្តChiang Mai ដោយដំបូងឡើយមានស្រ្តី២នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ប៉ុន្ដែរហូតដល់ល្ងាចថ្ងៃដដែលមានការរាយការណ៍ថា មានបុរសម្នាក់ទៀតបានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។បើតាមការឱ្យដឹង គេបានប្រទះឃើញសាកសពមនុស្សម្នាក់ដេកស្លាប់ក្នុងផ្ទះកញ្ចក់ ហើយម្នាក់ទៀតខ្ទាតទៅលើដើមឈើ ខណៈម្នាក់ទៀតមានរបួសរលាកពេញខ្លួន…

ណែនាំឱ្យស្គាល់ទូកង ខ្លាំងជាងគេប្រចាំប្រទេសក្នុងឆ្នាំ ២០២៣ នេះ

KCSM 2023-11-29 01-37pm ទីបំផុត ម្ចាស់ជើងឯកនៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គូពិសេសខ្នាតអន្តជាតិ ចំណុះ៧៥នាក់ គឺបានទៅលើកទូកង ដែលមកពីស្រុកកងមាស ខេត្តកំពង់ចាម មានឈ្នះថា មហាទន្សាយតេជោសែនជ័យ ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។ឆ្លងកាត់ ការប្រកួតប្រជែងលើផ្ទៃទឹកនៃដងទន្លេសាប មុខព្រះបរមរាជវាំង ដោយទូកង ទាំងអស់គ្រប់ចំណុះ ត្រូវប្រណាំង ចម្ងាយ ១៧០០ម៉ែត្រ គិតលើល្បឿននៃទូកដែលបានប្រណាំង ខណៈទូកងមហាទន្សាយតេជោសែនជ័យ មកពីខេត្តកំពុងចាម គឺជាទូកងដែលលឿន ជាងគេ។សូមជម្រាបថា…

សមត្ថកិច្ចបញ្ជូនមន្ត្រីយោធាដែលយកពិលវា-យក្បាលសន្តិសុខទៅតុលាការ

KCSM2023-11-29 10-31am ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៣ នេះលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា មន្ត្រីយោធាវាយសន្តិសុខបែកក្បាល ហើយទាមទារឲ្យសងថ្លៃពិល ត្រូវបាន ព្រះរាជាអាជ្ញារង បានសម្រេចចោទប្រកាន់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ជនត្រូវចោទមានឈ្មោះ ហ៊ូ សុធា ភេទប្រុស អាយុ៥២ ឆ្នាំ មុខមន្ត្រីយោធា ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

អង់គ្លេសរកឃើញករណីដំបូង នៃជំងឺគ្រុនផ្ដាសាយមនុស្សស្រដៀងនឹងជំងឺផ្ដាសាយជ្រូក

KCSM 2023-11-28 01-40pm (អន្តរជាតិ) ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះថា ខ្លួនបានរកឃើញករណីជំងឺគ្រុនផ្តាសាយប្រភេទ A(H1N2)v ដែលស្រដៀងទៅនឹងជំងឺផ្ដាសាយជ្រូក ឆ្លងដល់មនុស្សជាលើកដំបូង ហើយបុគ្គលដែលបានឆ្លង ឬពាក់ព័ន្ធនឹងជំងឺនេះ មានរោគសញ្ញាស្រាល និងបានជាសះស្បើយវិញផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ករណីនេះត្រូវបានរកឃើញ បន្ទាប់ពីការតាមដានជាប្រចាំនៃជំងឺផ្ដាសាយថ្នាក់ជាតិ ហើយប្រភពនៃការឆ្លងមិនទាន់ត្រូវបានគេដឹងនៅឡើយនោះទេ។ លោក Meera Chand នាយកទីភ្នាក់ងារ UKHSA…

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផ្តាំផ្ញើកងកម្លាំងគ្រប់គោលដៅត្រូវប្រឹងប្រែងការពារសុវត្ថិភាពថ្ងៃទី៣ ….

Kcsm2023-11-28 12-51pm ភ្នំពេញ ៖ របាយការណ៍ជុំវិញលទ្ធផលនៃការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សម្រាប់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូកកាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣ បង្ហាញថា មានភាពល្អប្រសើរ ពុំមានបាតុភាពអសកម្មជាដុំកំភួនកើតមានឡើងនោះឡើយ។ រីឯអ្នកមកចូលរួមកំសាន្តនៅថ្ងៃទី២មានប្រមាណ ១.៧០០.០០០នាក់។នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិចេញផ្សាយនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងអង្គប្រជុំ ត្រូវប្រឹងប្រែងបន្តទៀតបើទោះបីសភាពការណ៍សន្តិសុខ រយៈពេល ២ថ្ងៃនេះ មានភាពល្អប្រសើរក៏ពិតមែន ប៉ុន្តែកងកម្លាំងត្រូវតែបន្តខិតខំបន្ថែមទៀតសម្រាប់ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ…