KCSM 2023-11-29 01-37pm

ទីបំផុត ម្ចាស់ជើងឯកនៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គូពិសេសខ្នាតអន្តជាតិ ចំណុះ៧៥នាក់ គឺបានទៅលើកទូកង ដែលមកពីស្រុកកងមាស ខេត្តកំពង់ចាម មានឈ្នះថា មហាទន្សាយតេជោសែនជ័យ ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។
ឆ្លងកាត់ ការប្រកួតប្រជែងលើផ្ទៃទឹកនៃដងទន្លេសាប មុខព្រះបរមរាជវាំង ដោយទូកង ទាំងអស់គ្រប់ចំណុះ ត្រូវប្រណាំង ចម្ងាយ ១៧០០ម៉ែត្រ គិតលើល្បឿននៃទូកដែលបានប្រណាំង ខណៈទូកងមហាទន្សាយតេជោសែនជ័យ មកពីខេត្តកំពុងចាម គឺជាទូកងដែលលឿន ជាងគេ។
សូមជម្រាបថា ទូកងមហាទន្សាយតេជោសែនជ័យ របស់ខេត្តកំពង់ចាម ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសឆ្នាំ២០២៣ គឺជាទូកដែលប្រើថរិវេលា តិចជាងគេ ពោលគឺប្រើថរិវេលា សរុប ២៨.០៥.៣៣វិនាទី ខ្លាចជាទូកង ដែលប្រើល្បឿនលឿនជាងគេ។
នេះជាស្ថិតិល្បឿនរបស់ទូកងមហាទន្សាយតេជោសែនជ័យ៖
ថ្ងៃទី១៖ ជើងទី១ = ៤.៤៦.១៨ ជើងទី២= ៤.៤១.៥៧
ថ្ងៃទី២៖ ជើងទី១= ៤.៤២.៧៣ ជើងទី២= ៤.៣៧.៤៥
ថ្ងៃទី៣. ជើងទី១= ៤.៣៦.១២ ជើងទី២= ៤.៤១.២៨
គូរឱ្យដឹងថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ស្ថិតក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ខណៈឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ថ្នាក់ជាតិឡើងវិញ បន្ទាប់ពីផ្អាកកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវិបត្តិជំងឺកូវីដ១៩ និងការមាញឹកខ្លាំង នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។
ប្រភព សង្គម