សមត្ថកិច្ចបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ នៅខណ្ឌព្រែកព្នៅ ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងរកឃើញនារីរងគ្រោះ៨នាក់
KCSM 2023-01-18 04:50pm (ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងនារីរងគ្រោះចំនួន៨នាក់ ក្នុងនោះមានអនីតិជនចំនួន៣នាក់ និងវត្ថុតាងមួយចំនួន។ លោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ចំណុចហាងម៉ាស្សាកោសជប់យីហោ «៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ចំណុចចុងស្ពានព្រែកព្នៅ ខាងលិច ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ…