Kcsm2023-01-16 12-11pm

(ខេត្តកណ្តាល)៖ ជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកពញាឮសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន ហេតុការណ៍នេះកើតឡើងថ្ងៃថ្ងៃសៅរ៏ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១:៥៥ នាទី នៅផ្ទះជនសង្ស័យ ភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យ ០៤នាក់ (ឃាត់ខ្លួន)៖
១/ ឈ្មោះ ស៊ីម គឹមហ៊ុច ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម ,ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០២លើក បទជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន។


២- ឈ្មោះ ឱ រក្សា ហៅសា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅ ភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្នាក់នៅផ្ទះកើតហេតុ មានសារធាតុញៀនក្នុងទឹកនោម(+)។
៣/ ឈ្មោះ ថន ធីម ភេទប្រ្ស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិថ្លុកត្របែក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ស្នាក់នៅផ្ទះកើតហេតុ មានសារធាតុញៀនក្នុងទឹកនោម(+)។
៤- ឈ្មោះ ចេន សុខណា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិថ្លុកត្របែក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ស្នាក់នៅផ្ទះកើតហេតុ , មានសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់យក៖
១-សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០៤កញ្ចប់ (កញ្ចប់ធំ០២,កញ្ចប់តូច០២)ទម្ងន់សរុប៤២,៨៣ក្រាម។
២-ជញ្ជីងអេឡិចត្រូនិច ចំនួន ០១ គ្រឿង។
៣-ឧបករណ៍សម្រាប់ ច្រក វេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន។
៣-ទូរស័ព្ទដៃចំរុះ ចំនួន ០៥គ្រឿង ម៉ាក OPPO ចំនួន០៤ និង Nokia ចុចពិល ចំនួន០១។
៤-ម៉ូតូចំនួន ០១ គ្រឿង ម៉ាក Honda ពណ៌ខ្មៅ គ្មានស្កាកលេខ។
៥- ដាវ ចំនួន ០១ ដើម។
៦- វិទ្យុទាក់ទង ចំនួន ០២ គ្រឿង។

តាមសមត្ថកិច្ចឱ្យដឹងថានៅមុនថ្ងៃកើតហេតុមានប្រជាពលរដ្ឋនៅភូមិកើតហេតុ បានរាយការណ៍មកកម្លាំងផ្នែកជំនាញថា មានក្មេងប្រុសៗប្រមូលផ្តុំគ្នាធ្វើសកម្មភាព ចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុខាងលើ ដោយមានទាំងអ្នកមកស្នាក់នៅជាមួយឈ្មោះ ស៊ីម គឹមហ៊ុច ទៀតផង ដើម្បីធ្វើសកម្មភាពជាមួយគ្នា។ ដោយមានម៉ូតូចេញចូលទៅទិញថ្នាំញៀនពីឈ្មោះ ស៊ីម គឹមហ៊ុច និង ចូលទៅជក់ថ្នាំញៀន ទាំងយប់ទាំងថ្ងៃ និងសុំសំណូមពរជួយអន្តរាគមន៏ចុះបង្ក្រាបផង។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលទំនប់ធំ បានចុះស្រាវជ្រាវ ប្រមូលព័ត៌មាននិងឃ្លាំមើលដល់ចំណុចកើតហេតុឃើញថា ពិតជាមានម៉ូតូចេញចូលសង្ស័យទៅទិញថ្នាំញៀនដូចប្រជាពលរដ្ឋរាយការណ៏មែន។ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរ ភូមិ ឃុំ ដោយផ្តើមចេញពីសកម្មភាពជាក់ស្តែងផង បានចូលបង្ក្រាប ឃាត់ខ្លួននិង ឆែកឆេរ រកឃើញនិងចាប់យកវត្ថុតាងដូចមានខាងលើ។
ជនសង្ស័យចំនួន ០៤នាក់ រួមនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋានដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស៊ីម គឹមហ៊ុច បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះ គឺពិតជារបស់ខ្លួនប្រាកដមែន។ ហើយថ្នាំញៀននេះខ្លួនបានទិញពីជនមិនស្គាល់ឈ្មោះ ភេទស្រី នៅម្តុំកំបូល រាជធានីភ្នំពេញ។ ដោយឡែកជនសង្ស័យឈ្មោះ ឱ រក្សា ហៅសា ឈ្មោះ ថន ធីម និងឈ្មោះ ចេន. សុខណា ពិតជាបានមកស្នាក់នៅផ្ទះជាមួយ ស៊ីម គឹមហ៊ុច គោលបំណងដើម្បីបានគ្រឿងញៀនប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕