Month: January 2023

ឆេះទូរហ្គេមបាញ់ត្រី ក្នុងសណ្ឋាគារ LE MONDជាន់ផ្ទាល់ដី បណ្តាលឲ្យមនុស្សជាង១០០នាក់ជាប់គាំងនៅលើអគារ

KCSM 2023-01-20 05-17pm ព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង១០០នាក់ បានជាប់គាំងក្នុងសណ្ឋាគារឡិមុន កម្ពស់រហូត៨ជាន់ ខណៈពេលដែលអគ្គីភ័យបានឆាបឆេះពីជាន់ផ្ទាល់ដីឡើងទៅ។ហេតុការណ៍អគ្គីភ័យខាងលើនេះ បានកើតឡើង នៅវេលាម៉ោង៩កន្លះយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅម្តុំខាងក្រោយកាសុីណូជិនបុី១ សណ្ឋាគារដែលឆេះមានឈ្មោះថា សណ្ឋាគារឡិមុន ដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។ក្រោយពីទទួលបានដំណឹងនេះភ្លាមអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រុងនិងខេត្តបានចេញមកកន្លែងកើតហេតុនិងបានជួយអន្តរាគមន៍ទាន់ពេលវេលា ក្នុងនោះសមត្ថកិច្ចប្រើរប្រាស់ទឹកពន្លត់អគ្គីភ័យឲ្យរលត់ទៅវិញប្រើរប្រាស់ទឹកអស់ជាង១០គ្រឿង ដែលជារថយន្តទឹកមកពីគ្រប់អង្គភាព និងសមត្ថកិច្ចបានជួយសង្គ្រោះអាយុជីវិតមនុស្សទាំងជនជាតិខ្មែរនិងចិនជាង១០០នាក់ និងរងរបួស២នាក់ ។សមត្ថកិច្ចសន្និដ្ឋានជាបឋមថា ករណីអគ្គីភ័យខាងលើនេះគឺឆាបឆេះបណ្តាលឲ្យពីឆ្លងប្រព័ន្ធអគ្គិសនីឆេះទូហ្គេមបាញ់ត្រី១គ្រឿង នៅជាន់ផ្ទាល់ដី ទើបបណ្តាលឲ្យមានផ្សេងខ្មួលខ្មាញ់ឆាប់ឆេះបែបនេះ ៕

ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែល បោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ

KCSM2023-01-20 04-49pm (ភ្នំពេញ )៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រគល់ពានរង្វាន់ដល់ការប្រកួតប្រជែងស្នាដៃរចនាម៉ូតផ្ទះប្រជាជនគំរូនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយលោកបានជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែល បោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ និងបរទេសដើម្បីងាយស្វែងយល់។ចំពោះ ជ័យលាភីលេខ១ គឺទទួលបាន លិខិតសរសើរមួយ ថវិកាចំនួន ៨លានរៀល លេខ២ ទទួលបានថវិកាចំនួន ៦លានរៀល លិខិតសរសើរមួយ និងជ័យលាភីទី៣ ទទួលបានថវិកាចំនួន២លានរៀល និងលិខិតសរសើរមួយ ។ តាមរយៈស្នាដៃនៃ ការរចនាម៉ូតផ្ទះបែបខ្មែរ…

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យដោះដូរអ្នកទោសស្ម័គ្រចិត្ត ជាមួយថៃ ដោយមិនបាច់រង់ចាំធ្វើបត្យាប័ន

KCSM 2023-01-20 04:27pm (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានឯកភាពឱ្យមានការដោះដូរ អ្នកទោសរវាងកម្ពុជា និងថៃ ឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមិនចាំបាច់រង់ចាំធ្វើបត្យាប័ននោះទេ។ ពោលបើអ្នកទោសស្ម័គ្រចិត្តក្នុងការទៅជាប់ ពន្ធនាគារក្នុងប្រទេសខ្លួន គឺអាចដោះដូរតែម្តង។ បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានប្រគល់ការងារនេះ ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់កម្ពុជា និងថៃ ជជែកលើនីតិវិធីបន្ត។ សម្តេចតេជោ បានផ្តល់ការឯកភាពលើការដោះដូរអ្នកទោសជាមួយថៃ ដោយមិនបាច់ធ្វើបត្យាប័ននេះ ក្នុងជំនួបជាមួយលោកបណ្ឌិត ឆឺតគៀត អាត់ថាកន ឯកអគ្គរាជទូតថ្មី របស់ថៃប្រចាំនៅកម្ពុជា។…

ប្រជាពលរដ្ឋត្អូញត្អែរពីរណ្តៅបូមខ្សាច់នៅតាមស្ទឹងសង្កាត់ចំរើនផលបង្កការព្រួយបារ្មម្មណ៍ ហើយសង្សយ័ថាអាជ្ញាបណ្ណ័ផុតកំណត់ នៅស្រុកភ្នំក្រវ៉ាញ

KCSM 2022-01-19 09-37pm (ខេត្តពោធិ៍សាត់)កាលពីរសៀលថ្ងៃទី18.ខែមករា ឆ្នាំ2023 វេលាម៉ោង២ -30 នាទី អង្គភាពសារព័ត៌មាន kcsm tv news បានចុះទៅផ្តិតយករូបភាពនូវការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតនៅសង្កាត់ចំរើនផលបូមកាត់ស្ទឹងយកខ្សាច់មកស្តុកនៅឃុំបាក់ជញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ម្ចាស់ការដ្ឋានឈ្មោះ គីម ហេង ដែលមានលំនៅដ្ឋាននៅទីក្រុងភ្នំពេញបានមកប្រកបអាជីវកម្មខ្សាច់មួយកន្លែង ដែលស្តុកខ្សាច់នៅភូមិអូរឬស្សី ឃុំបាក់ជញ្ជៀន ស្រុកភ្នំក្រវាញ ជាច្រើនឆ្នាំហើយ បង្កបញ្ហាព្រួយបារម្មណ៍ដល់ពួកគាត់ដែលរស់នៅជំុវិញទីនោះដូចជា សំលេងរំខាន ភយ័ព្រួយនៅការបាក់ច្រាំងដែលជាការប៉ះពាល់ដល់ដីស្រែចំការរបស់ពួកគាត់នៅក្បែរៗនោះ ហើយម្យ៉ាងវិញទៀតឡានធំៗដឹកជញ្ជូនរាល់ថ្ងៃតាំងពីព្រឹកទល់ល្ងាចបណ្តេញបណ្កាក់គ្នាដូចខ្យង បង្កលក្ខណះភយ័ខ្លាចដល់អ្នកធ្វើដំណើរ និងធ្វើអោយខូចផ្លូវ…

អ្វីទៅនៅពីក្រោយការលាលែងពីតំណែង របស់ប្រធានាធិបតីវៀតណាម ង្វៀន សួនហ៊្វុក?

KCSM 2023-01-18 03:40pm (ហាណូយ)៖ នៅថ្ងៃអង្គារ ទី១៧ ខែមករានេះ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឱ្យលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម ព្រមទាំងពីតំណែងជាសមាជិកនៅក្នុង​ការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាម ការស្នើរបស់លោកផ្ទាល់។ ក្រោយការកោះប្រជុំវិសាមញ្ញមួយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងនាមជាមេដឹកនាំ លោក ហ៊្វុក បានបណ្តោយឱ្យមន្រ្តីរដ្ឋាភិបាល មួយចំនួន ក្នុងនោះរួមមានទាំងឧបនាយករដ្ឋមន្រ្តី២រូប ហើយនិងរដ្ឋមន្រ្តី២រូប ប្រព្រឹត្តទង្វើខុសឆ្គងផ្សេងៗ…

លោកស្រី ឱ វណ្ណឌីន រំលឹកអ្នកឈរឈ្មោះបើកគ្លីនិកឯកជន កុំភ្លេចការទទួលខុសត្រូវរួមជាមួយម្ចាស់គ្លីនិក មិនមែនមានបញ្ហាឆ្លើយមិនដឹងទេ

KCSM 2023-01-19 03:14pm ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានរំលឹកដល់អ្នកដែលឈរឈ្មោះបើកគ្លីនិកឯកជន កុំភ្លេចការទទួលខុសត្រូវរួមដូចគ្នាជាមួយម្ចាស់គ្លីនិក ឬម្ចាស់ទុន។ ក្នុងឱកាសអញ្ជើញពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនូវស្ដង់ដារអប្បបរមា សម្រាប់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា អ្នកដែលមានសិទ្ធិឈរឈ្មោះបើកគ្លីនិកឯកជន មិនត្រូវភ្លេចខ្លួនថា ពេលមានបញ្ហាកើតឡើយ ឆ្លើយយករួចខ្លួនមិនទទួលខុសត្រូវនោះទេ។ លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកដល់អ្នកដែលមានសិទ្ធិឈរឈ្មោះស្នើសុំបើកអាជ្ញាប័ណ្ណ…

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះរឹងបន្តឹងរកជាតិ​ស្រវឹង​ និងសារធាតុញៀនលើអ្នកបើកបរ​យានយន្ត​ ដេីម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​

2023-01-19 02:20pm (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានបើកយុទ្ធនាការបន្តចុះរឹតបន្តឹងត្រួតពិនិត្យ​រកសសារជាតិ​ស្រវឹង និងរកសារធាតុញៀននៅលើអ្នកបើកបរ​យានយន្ត​ ព្រមទាំងត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ និងល្បឿន​ ដេីម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា យុទ្ធនាការនេះ គឺធ្វើយ៉ាងណាបង្កើនការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដើម្បីឱ្យអ្នកបើកបរទាំងនោះគោរពច្បាប់ ជាពិសេសគោរពដល់អាយុវជីវិតខ្លួនឯង និងអ្នកធ្វើដំណើរតាមដងផ្លូវទាំងឡាយ។ លោកឧត្តមសេនីយ៍ទោ…

តុលាការបដិសេធន៍សំណើរសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ

KCSM 2023-01-19 02:24am (ភ្នំពេញ)៖ ក្រោយសវនាការលើបណ្តឹងស្នើសុំនៅក្រៅឃុំរបស់ កញ្ញា ឈឺម ស៊ីថរ មេដឹកនាំការប្រមូលផ្តុំតវ៉ាខុសច្បាប់នៅមុខណាហ្គារួចមក តុលាការបានសម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំនេះ ពោលគឺបន្តឃុំខ្លួននៅពន្ធនាគារ ម២។ ការប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលមានសមាសភាព លោកស្រី សឿង ចរិយា ជាចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ជាតំណាងអយ្យការ។ កញ្ញា ឈឺម ស៊ីថរ ត្រូវបានតុលាការឃុំខ្លួន ក្រោមបទចោទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា…

សម្ដេចតេជោផ្ដល់ភ្លើងខៀវឱ្យប្រឡងជ្រើសរើសគ្រូពេទ្យ២០០នាក់សម្រាប់មន្ទីរពេទ្យតេជោសន្តិភាព

KCSM2023-01-19 01-45pm (ភ្នំពេញ) នៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្ដល់ភ្លើងខៀវឱ្យក្រសួងសុខាភិបាលប្រឡងជ្រើសរើសគ្រូពេទ្យចំនួន២០០នាក់ សម្រាប់ផ្ដល់ឱ្យមន្ទីរពេទ្យជាតិតេជោសន្តិភាព។ បើតាមសម្ដេច ការបន្ថែមក្របខណ្ឌគ្រូពេទ្យសម្រាប់មន្ទីរពេទ្យថ្មីនេះ គឺដោយសារផ្អែកតាមការសិក្សាបច្ចេកទេស ចំនួនគ្រូពេទ្យជាង១៥០នាក់ដែលបានផ្ទេរចូលមកមន្ទីរពេទ្យនេះមិនទាន់អាចបំពេញតម្រូវការជាក់ស្ដែងបាននៅឡើយទេ។ពីវេទិការអធិបតីនៃពិធីសំណេះសំណាល ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការដំណើរការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាពនៅរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថាតាមការសិក្សាបញ្ជាក់ថាមន្ទីរពេទ្យនេះ មានតម្រូវការបុគ្គលិកសុខាភិបាលប្រមាណ១ ០០០នាក់ឯណោះ។ សម្ដេចបានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវរៀបចំការងារនេះឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងការផ្ដល់ក្របខណ្ឌបន្ថែម២០០នាក់ សម្ដេចតេជោ ហ៊ុន…

ករណីឆ្លងចរន្តអគ្គិសនី ឆេះផ្ទះឈើអស់មួយខ្នង នៅខណ្ឌដង្កោ

KCSM 2023-01-1805-01pm ភ្នំពេញ ៖ ផ្ទះឈើមួយខ្នងប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយ តែភ្លើងឆេះលឿន បានការពារកុំឲ្យឆេះរាល។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅផ្ទះគ្មានលេខ តាមផ្លូវលំ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ញ៉ែម សុខនាង ភេទប្រុស អាយុ៤៥ឆាំ្ន រស់នៅផ្ទះកើតហេតុ សង់អំពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx៧ម៉ែត្រ…