KCSM 2023-01-1805-01pm


ភ្នំពេញ ៖ ផ្ទះឈើមួយខ្នងប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយ តែភ្លើងឆេះលឿន បានការពារកុំឲ្យឆេះរាល។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅផ្ទះគ្មានលេខ តាមផ្លូវលំ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ញ៉ែម សុខនាង ភេទប្រុស អាយុ៤៥ឆាំ្ន រស់នៅផ្ទះកើតហេតុ សង់អំពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx៧ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង រួមទាំងសម្ភារៈ។
តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេះពីឆ្លងចរន្តអគ្គិសនី ឆេះខ្សែភ្លើងដល់ផ្ទះ ស្របពេលដែលអាកាសធាតុ ខ្យល់ ស្ងួតផងនោះ ភ្លើងឆាបឆេះលឿន ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ចេញទៅបាញ់ទឹកការពារភ្លើងឆេះរាល ៕
