KCSM 2022-01-19 09-37pm


(ខេត្តពោធិ៍សាត់)កាលពីរសៀលថ្ងៃទី18.ខែមករា ឆ្នាំ2023 វេលាម៉ោង២ -30 នាទី អង្គភាពសារព័ត៌មាន kcsm tv news បានចុះទៅផ្តិតយករូបភាពនូវការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតនៅសង្កាត់ចំរើនផលបូមកាត់ស្ទឹងយកខ្សាច់មកស្តុកនៅឃុំបាក់ជញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ម្ចាស់ការដ្ឋានឈ្មោះ គីម ហេង ដែលមានលំនៅដ្ឋាននៅទីក្រុងភ្នំពេញបានមកប្រកបអាជីវកម្មខ្សាច់មួយកន្លែង ដែលស្តុកខ្សាច់នៅភូមិអូរឬស្សី ឃុំបាក់ជញ្ជៀន ស្រុកភ្នំក្រវាញ ជាច្រើនឆ្នាំហើយ បង្កបញ្ហាព្រួយបារម្មណ៍ដល់ពួកគាត់ដែលរស់នៅជំុវិញទីនោះដូចជា សំលេងរំខាន ភយ័ព្រួយនៅការបាក់ច្រាំងដែលជាការប៉ះពាល់ដល់ដីស្រែចំការរបស់ពួកគាត់នៅក្បែរៗនោះ ហើយម្យ៉ាងវិញទៀតឡានធំៗដឹកជញ្ជូនរាល់ថ្ងៃតាំងពីព្រឹកទល់ល្ងាចបណ្តេញបណ្កាក់គ្នាដូចខ្យង បង្កលក្ខណះភយ័ខ្លាចដល់អ្នកធ្វើដំណើរ និងធ្វើអោយខូចផ្លូវ គ្រហីងគ្រហូងហ៊ុយសំពោង ជាការរំខានដល់ការសំរាករបស់ពួកគាត់ តែពួកគាត់មិនដឹងនិយាយប្រាប់អ្នកណា ?
នេះជាការព្រួយបារម្ណ៍របស់ពួកគាត់?
បន្ទាប់មកខាងអង្គភាពសារព័ត៌មានយើងក៏បានទាក់ទងទៅអាជ្ញាធរមូលដ្ឋានសួរពីរឿងអាជីវកម្មខាងលើនេះ របស់អ៊ិស្រី មេភូមិអូរឬស្សី(ឈ្មោះអ៊ុន សៀន) បានមានប្រសាសន៍ថា ÷តាមរយះសារសំឡេងគាត់(ចាក់សំឡេងមេភូមិ)
បានប្រាប់ថាការដ្ឋានបូមខ្សាច់របស់ឈ្មោះគីម ហេង បានមកទាក់ទងភូមិពិតមែនក៏ប៉ុន្តែគាត់មិនបានប្រគល់អាជ្ញាប័ណ្ណអោយទៅមេភូមិមើលទេ។ហើយអង្គភាពយើងក៏បន្តទាក់ទងសាកសួរទៅលោក មេឃុំបាក់ជញ្ជៀនឈ្មោះ ឌិន (ចាក់សំឡេងមេឃុំ) គាត់បានប្រាប់ថាការរដ្ឋានខ្សាច់នោះមានអាជ្ញាប័ណ្ណ ប៉ុន្តែខាងម្ចាស់ការរដ្ឋានមិនបានអោយគាត់មើលនោះទេ ហើយគាត់បានប្រាប់ទៀតថាការដ្ឋានខ្សាច់នេះ បូមខ្សាច់មកពីសង្កាត់ផ្សេងគឺសង្កាត់ចំរើនផលឯណោះ។រីឯលោក អ៊ុំចៅសង្កាត់ចំរើនផល(ឈ្មោះឆុន ស៊ីម) គាត់បានប្រាប់ថាខាងការរដ្ឋានមិនបានទាក់ទងទៅគាត់ទេពីកន្លែងរណ្តៅខ្សាច់ដែលគាត់បានបូមខ្សាច់នេះ។ ហើយអង្គភាពយើងក៏បន្តទំនាក់ទំនងមកលោកប្រធានមន្ទីរ៉ែ និងថាមពល លោកបានប្រាប់ថា អាជ្ញាប័ណ្ណរបស់ឈោ្មះគីម ហេង ផុតសុពលភាពតាំង ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ មកម្លេះ រហូតមកដល់ពេលនេះ៦ទៅ៧ខែហើយ ។
តែខាងសារព័តមានបានព្យាយាមសុំឯកសារពីមន្ត្រីរដ្ឋបាលក៏គាត់ពុំបានអោយមកខាងសារព័តមានទេ ដោយគាត់បានលើកឡើងថាខ្លាចបែកព័ត៌មានហើយមានវីឌីអូជាភស្តតាង ។ករណីផុតកំណត់ខាងមន្ទីរ៉ែនិង ថាមពលបានបញ្ជាក់ថាគាត់មិនបានបង់លុយអោយខាងមន្ទីរ៉ែទេគឺគាត់បានបង់ចូលក្រសួងរ៉ែនិងថាមពលទៅវិញ។
ហើយកន្លែងបូមខ្សាច់របស់គាត់មិនបានរៀបចំឲ្យមានសណ្តាប់ធ្នាប់នោះទេ ដូចជាការរៀបចំទុយោបូមខ្សាច់ដាក់បូមបណ្តែតលើទឹកស្ទឹង សំឡេងរំខានដល់ប្រជាពលរដ្ឋហើយការបូមខ្សាច់របស់គាត់ខុសពីច្បាប់រដ្ឋដែលបានអនុញ្ញាត្តិ ដោយបូមជំរៅរហូតដល់ ២ម៉ែត្រ ទៅ៣ម៉ែត្រ ម្យ៉ាងវិញទៀតមានឡានខ្សែធំៗចូលដឹកលើសទំងន់ធ្វើឲ្យខូចផ្លូវជាតិលេខ៥៥យ៉ាងអាណាធិបតេយ្យដោយមិនខ្លាចញញើតពីមន្ត្រីមានសម្ថកិច្ចណាឡើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះសូមសមត្ថកិច្ចពាក់ពន្ធ័ចុះត្រួតពិនិត្យផង តើលុយចូលរដ្ឋឬចូលហោប៉ៅឯកជន បើអាជ្ញាបណ្ណ័សង្សយ័ផុតកំណត់ទៅហើយ។


