Month: April 2022

UN នឹងបោះឆ្នោតមិនអោយរុស្ស៉ីចូលនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ជុំវិញសង្រ្គាមអ៊ុយក្រែន

KCSM 2022-04-07 02.17pm (យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃព្រហស្បតិ៍នេះ នឹងធ្វើការបោះឆ្នោតលើការជំរុញរបស់សហរដ្ឋអាមេរិក ឱ្យផ្អាកសមាជិកភាពរបស់រុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ជុំវិញរបាយការណ៍នៃ «ការរំលោភបំពានជាប្រព័ន្ធលើសិទ្ធិមនុស្ស» តាមរយៈសង្រ្គាមរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។ សំឡេងបោះឆ្នោតពីរភាគបី នៃសមាជិកបោះឆ្នោត អាចផ្អាកសមាជិកភាពនៃប្រទេសមួយពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលមានសមាជិក ៤៧ប្រទេសបាន។ លីប៊ី ត្រូវបានផ្អាកសមាជិកភាពកាលពីឆ្នាំ២០១១ ពាក់ព័ន្ធនឹងការប្រើអំពើហឹង្សាប្រឆាំងនឹងក្រុមបាតុករ ដោយកងកម្លាំងដែលស្មោះស្ម័គ្រនឹងអតីតមេដឹកនាំលីប៊ី គឺលោក ហ្កាដាហ្វី (Muammar…

រុស្ស៊ីនឹងប្រមូលកម្លាំងទ័ព ដើម្បីវាយតំបន់ Donbas របស់អ៊ុយក្រែន គ្រប់គ្រងឆាប់ៗនេះ

KCSM 2022-04-07 10.31am (ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) បាននិយាយថារុស្ស៊ីទំនងជានឹងបើក ការវាយប្រហារសាជាថ្មីលើតំបន់ដុនបាស់ (Donbas) ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក ស្ដូលធិនបឺគ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ពោលមួយថ្ងៃមុន នឹងកិច្ចប្រជុំកំពូលរបស់រដ្ឋមន្ត្រីការបរទេស NATO ចាប់ផ្ដើមនៅថ្ងៃពុធសប្ដាហ៍នេះ…

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០២១ និងទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

2022-04-07 1015am (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើញជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។ យោងតាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្ស ចំនួន២៣៥ករណី ក្នុងនោះបានបញ្ជូនទៅតុលាការ ចំនួន៤០០នាក់…

ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាក្រោមអធិបតីភាពរបស់ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រីក្រសួងព័ត៌មាន

KCSM 2022.04.06 12.29pm កាលពីព្រឹកថ្ងៃទី០៦.០៤.២០២២ វេលោម៉ោង១០ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មានបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជីកសមជីកា អ្នកសារព័ត៌មាន ដែលមានសមាជិកសមាជិកាមកពីអង្គភាព និង ក្រសួង ព្រមទាំងរដ្ឋមន្រ្តី ព្រមទាំងរដ្ឋលេខាធិការចំនួន១២៣រូប។ ក្នុងការសំណេះសំណាលនេះដែរប្រព្រឹត្តទៅនៅក្រសួងព័ត៌មានរាជធានីភ្នំពេញ ក្នុងកម្មវិធីនេះដែរក្នុងការសម្ដែងនូវការគួរសម ជូនពរឆ្នាំថ្មី និងអបអរសាទរ ដែលឯកឧត្តម ទទួលបានសញ្ញាប័ត្តកិត្តយសពីប្រទេសថៃ។កម្មវិធីនេះប្រព្រឹត្តនៅវេលាម៉ោង១០ព្រឹក នៅថ្ងៃទី០៦ ខែ មេសា ឆ្នាំ២០២២។

ល្បែងសុីសងនៅលើផ្សាCity Mall ត្រូវបានបង្រ្កាបហើយ

KCSM 2022.04.06 12.07 រដ្ឋបាលខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលនៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទីពីរ។ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី​ ដឹកនាំដោយលោក ពាន វាសនា អភិបាលរង ខណ្ឌ៧មករា បានចុះបិទទីតាំង ដែលមានយីហោ «វេទមន្ត អុិនធេីធេនមុិន វើលដ៍»​ ដែលមានអាស័យដ្ឋាននៅលើផ្សារទំនើបស៊ីធីម៉ល​ជាន់ទី២​ ក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។ តាមប្រភពព័ត៌មានដែលខាងសារព័ត៌មានយើងទទួលបាន បញ្ជាក់ថា៖ អាជ្ញាធរបានដកហូតទូរហ្គេមបាញ់ត្រី​ និងទូរហ្គេមតុកក្តាចំនួន ០៤ទូ យកទៅរក្សាទុកនៅសាលាខណ្ឌ៧មករា​គួរបញ្ជាក់ថា៖ នៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី២នេះ…

អគ្គនាយកដ្ឋានពន្ធដារ ដកហូតអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពរ ពីក្រុមហ៊ុនដែលល្មើសច្បាប់ កេងបន្លំប្រាក់ពន្ធរដ្ឋ

2022-04-05 07:47pm (ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៥ ខែមេសានេះបានសេចក្តីជូនដំណឹងស្តីពីការដកហូតអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក បន្ទាប់ពីក្រុមហ៊ុនប្រព្រឹត្តល្មើសច្បាប់ពន្ធដារ កេងបន្លំប្រាក់ពន្ធរបស់រដ្ឋ៕

ហេតុតែចង់ល្បីខ្លាំង លោកគ្រូតឿយល់ច្រឡំអាចម៍គោថាជាថ្នាំទិព្វ(inside video)

KCSM 2022.04.06 09.26am គ្រូតឿវាស់កំពស់ហួសនឹងថ្លែងព្រោះតែរឿងមួយនេះ.កាលពីពេលថ្មីៗ មានការរិះគន់យ៉ាងចាស់ដៃពីសំណាក់បងប្អូនក្នុងបណ្ដាញសង្គម ព្រោះតែភាពចង់ល្បីល្បាញរបស់ក្រុមលោកគ្រូតឿ មានការសំដែងគ្រប់សព្វបែបយ៉ាង មិនបានគិតដល់ថារឿងទាំងនោះជារឿងបោកប្រាស់ដល់ឧត្តមគតិសាធារណៈឬក៏ប៉ះពាល់អាប់អោនដល់កិត្តិយសប្រទេសជាតិ មានរឿងជាច្រើនដែលពុំគួរប្រព្រឹត្តធ្វើឡើង កលោកគ្រូតឿអាចធ្វើវាទៅរួចបានដែរ។ ជាក់ស្ដែងដូចរូបភាពមាននៅខាងលើនេះស្រាប់ សូម្បីតែលាមក់គោ ក៏អាចយកមកសម្ដែងនូវការបរិភោគឱ្យទស្សនិកជន សាធារណៈ បានឃើញដោយមិនមានការខ្មាស់អៀន និងខ្លាចអាប់អោនដល់កិត្តិយស សង្គមជាតិឯងនោះឡើយ។ _ពេលនេះលទ្ធផលចុងក្រោយ ដោយមានភាពចង់ល្បីល្បាញរបស់លោកគ្រូតឿ ត្រូវបានសម្រេចគោលបំណងដោយជោគជ័យ ដោយមានការចូលរួមពីសមត្ថកិច្ច ដើម្បីនាំខ្លួនគ្រូតឿ យកទៅធ្វើការណែនាំ ដើម្បីកុំឲ្យថ្ងៃក្រោយមានការសម្ដែងខុសពីប្រក្រតីនិងអ្វីដែលសង្គមមិនត្រូវការ៕

ឯកឧត្តម នាងផាត និងឯកឧត្តម សៅសុខា ជាអធិបតីប្រារព្ធពិធីពុទ្ធាភិសេកព្រះអង្គគោកធ្លកនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ខេត្តត្បូងឃ្មុំ

KCSM 2022.04.05 12.39pm នៅព្រឹកថ្ងៃ​ទី ៥ ខែមេសា ​ឆ្នាំ​ ២០២២ ត្បូងឃ្មុំ៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 បានប្រារព្ធពិធីពុទ្ធាភិសេកព្រះអង្គគោកធ្លកដើម្បីតម្កល់ជាទីសក្ការៈបូជា តាមពុទ្ធសាសនា និងប្រពៃណីខ្មែរ តភ្ជាប់ពីអតីតកាលមកបច្ចុប្បន្នកាល និងទៅអនាគតកាល។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសូងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា។ ថ្ងៃនេះស្របនឹងឱកាសដ៏នក្ខត្តឬក្សចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ…

សហរដ្ឋអាមេរិកនឹងជំរុញមិនអោយសមាជិកភាពរបស់រុស្ស៊ី នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

KCSM 2022-04-04 09.31pm (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងស្នើឱ្យមហាសន្និបាតអង្គការសហប្រជាជាតិផ្អាកសមាជិកភាពរបស់ប្រទេសរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ដែលបាននិយាយនៅថ្ងៃចន្ទនេះ បន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់កងទ័ពរុស្ស៊ីថា បានសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងតំបន់ Bucha។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២។ ថ្លែងនៅក្នុងទីក្រុង Bucharest នៅថ្ងៃចន្ទនេះ លោកស្រី Thomas-Greenfield បាននិយាយថា «ការចូលរួមរបស់រុស្ស៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺជារឿងដ៏អាក្រក់មួយ»។ លោកស្រីបានសង្កត់ធ្ងន់ថា…

រុស្ស៊ី បើកការស៊ើបអង្កេតលើ «ការបង្កហេតុរបស់អ៊ុយក្រែន» ជុំវិញការសម្លាប់ជនស៊ីវិលក្នុងទីក្រុង Bucha

2022.04.04 07.13pm ម៉ូស្គូ)៖ ប្រធានគណៈកម្មាការស៊ើបអង្កេតរុស្ស៊ី លោក អាឡិចហ្សាន់ឌឺ បាសទ្រីគីន (Alexander Bastrykin) នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យបើកការស៊ើបអង្កេត ជាផ្លូវការនូវអ្វីដែលលោកហៅថា «ការបង្កហេតុថ្មីមួយទៀត» ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវ (Kyiv) បានចោទប្រកាន់កងទ័ពរុស្ស៊ីថា បានសម្លាប់រង្គាលជនស៊ីវិលក្នុងទីក្រុងប៊ូចា (Bucha)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។ លោក Alexander Bastrykin បានបញ្ជាឱ្យបើកការស៊ើបអង្កេតជាផ្លូវការដោយផ្អែកលើមូលដ្ឋានថា អ៊ុយក្រែនបានផ្សព្វផ្សាយ…