KCSM 2022.04.06 12.07

រដ្ឋបាលខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលនៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទីពីរ។
ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី​ ដឹកនាំដោយលោក ពាន វាសនា អភិបាលរង ខណ្ឌ៧មករា បានចុះបិទទីតាំង ដែលមានយីហោ «វេទមន្ត អុិនធេីធេនមុិន វើលដ៍»​ ដែលមានអាស័យដ្ឋាននៅលើផ្សារទំនើបស៊ីធីម៉ល​ជាន់ទី២​ ក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានដែលខាងសារព័ត៌មានយើងទទួលបាន បញ្ជាក់ថា៖ អាជ្ញាធរបានដកហូតទូរហ្គេមបាញ់ត្រី​ និងទូរហ្គេមតុកក្តាចំនួន ០៤ទូ យកទៅរក្សាទុកនៅសាលាខណ្ឌ៧មករា​
គួរបញ្ជាក់ថា៖ នៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី២នេះ គឺជាកន្លែងសម្រាប់ប្រមូលផ្តុំជនញៀនល្បែង មកលេងជាអនាធិបតេយ្យមិនញញើតសមត្ថកិច្ចមូលដ្ឋាន ។