KCSM 2022.04.06 09.26am


គ្រូតឿវាស់កំពស់ហួសនឹងថ្លែងព្រោះតែរឿងមួយនេះ.
កាលពីពេលថ្មីៗ មានការរិះគន់យ៉ាងចាស់ដៃពីសំណាក់បងប្អូនក្នុងបណ្ដាញសង្គម ព្រោះតែភាពចង់ល្បីល្បាញរបស់ក្រុមលោកគ្រូតឿ មានការសំដែងគ្រប់សព្វបែបយ៉ាង មិនបានគិតដល់ថារឿងទាំងនោះជារឿងបោកប្រាស់ដល់ឧត្តមគតិសាធារណៈឬក៏ប៉ះពាល់អាប់អោនដល់កិត្តិយសប្រទេសជាតិ មានរឿងជាច្រើនដែលពុំគួរប្រព្រឹត្តធ្វើឡើង កលោកគ្រូតឿអាចធ្វើវាទៅរួចបានដែរ។ ជាក់ស្ដែងដូចរូបភាពមាននៅខាងលើនេះស្រាប់ សូម្បីតែលាមក់គោ ក៏អាចយកមកសម្ដែងនូវការបរិភោគឱ្យទស្សនិកជន សាធារណៈ បានឃើញដោយមិនមានការខ្មាស់អៀន និងខ្លាចអាប់អោនដល់កិត្តិយស សង្គមជាតិឯងនោះឡើយ។
_ពេលនេះលទ្ធផលចុងក្រោយ ដោយមានភាពចង់ល្បីល្បាញរបស់លោកគ្រូតឿ ត្រូវបានសម្រេចគោលបំណងដោយជោគជ័យ ដោយមានការចូលរួមពីសមត្ថកិច្ច ដើម្បីនាំខ្លួនគ្រូតឿ យកទៅធ្វើការណែនាំ ដើម្បីកុំឲ្យថ្ងៃក្រោយមានការសម្ដែងខុសពីប្រក្រតីនិងអ្វីដែលសង្គមមិនត្រូវការ៕
