ចិន អះអាងថា កំពុងសាងសង់ នាវាផ្ទុកយន្តហោះទី២
(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានអះអាងថា ខ្លួនបាននឹងកំពុងសាងសង់នាវាផ្ទុកយន្តហោះចម្បាំងទី២ របស់ខ្លួន។ ដំណឹង នៃការ សាងសង់នាវាផ្ទុកយន្តហោះទី២របស់ចិន បានធ្វើឲ្យប្រទេសជិនខាង និងមានជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង មានការព្រួយបារម្ភ ផងដែរ ព្រោះបានបង្ហាញពីការតាំងចិត្តខ្ពស់របស់ក្នុងការការពារតំបន់ជម្លោះលើដែនសមុទ្រនេះ។ នេះបើតាមព័ត៌ មាន Reuters ចេញ ផ្សាយនៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ។ នាវាផ្ទុកយន្តហោះនេះ ត្រូវបានរចនាឡើងនៅក្នុងប្រទេសចិន ហើយវាបាននឹងកំពុងសាងសង់នៅកំពង់ផែទីក្រុង Dalian នេះបើតាម សម្តីអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Yang Yujun បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ។…