អូស្រ្តាលីមិនខ្វល់ពីកំហឹងរបស់ចិន ជុំវិញការដែលអាមេរិកនឹងជួយផលិតនាវាមុជទឹក
2021-09-17 02:30pm(សុីដនី)៖ អូស្រ្តាលីនៅថ្ងៃសុក្រនេះ បានបង្ហាញភាពមិនខ្វាយខ្វល់ឡើយ ចំពោះការបញ្ចេញកំហឹងរបស់ប្រទេសចិន ជុំវិញការសម្រេចិត្តរបស់ទីក្រុងកង់បេរ៉ា ក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ហើយបានប្តេជ្ញាការពារសណ្តាប់ធ្នាប់ នៅតាមដែនអាកាសនិងដែនទឹក ដែលស្ថិតក្រោមការទាមទារគ្រប់គ្រងរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃសុក្រនេះ បានថ្លែងថា ចិនមានសិទ្ធិដើម្បីសម្រេចចិត្ត ដែលបម្រើដល់ផលប្រយោជន៍ជាតិខ្លួន សម្រាប់ផែនការវិស័យការពារជាតិរបស់ពួកគេ ហើយជាការពិតណាស់…