នៅ

​ករណី​ការ​ប្រើប្រាស់​ភ្លើង​ពេល​ថ្ងៃ​លើ​យានជំនិះ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ នៅ​តែ​មាន​មន្ទិលសង្ស័យ តើ​អាច​សមត្ថកិច្ច​ចរាចរណ៍​ផាក​ពិន័យ​ដែរ​ឬ​យ៉ាង​ណា? ករណី​នេះ​ក៏​​ឧស្សាហ៍​ជួប​ដែរ​គឺ​ការ​បើក​ភ្លើង​ពេល​ថ្ងៃ ដែល​ពី​មុន​មាន​ពលរដ្ឋ​​រង​ការ​ផាក​ពិន័យ​ពី​មន្រ្តី​ប៉ូលីស​ចរារណ៍។

ក្នុង​វេទិកា​ស្ដីពី​ច្បាប់​ចរាចរណ៍ផ្លូវគោកកាល​ពី​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​ សណ្ដាប់​ធ្នាប់​សាធារណៈបាន​បកស្រាយ​លើ​ករណី​បើក​ភ្លើង​ពេល​ថ្ងៃ​ថា ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ។