Month: September 2021

នាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញបានយកអំណោយផ្ទាល់ខ្លួនទៅជូនប្រជាជនខ្វះខាតក្នុងកំឡុងពេលផ្ទុះកូវីដ១៩។

២០២១ ០៩ ២៤ ១២ ៤៧ pm (ភ្នំពេញ)កាលពីព្រឹកថ្ងៃទី ២៤០៩ ២០២១ ដោយបានទទួលព័ត៌មាន​ និងរាយការណ៍ពីក្រុមការងារអំពីការខ្វះខាតជីវភាព​ របស់បងប្អូនប្រជាពលរដ្ឋចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ-១៩​ នៅព្រឹកថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០២១​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ​ បានអញ្ជេីញ​ ដឹកនាំក្រុមការងារដេីម្បីចុះផ្តល់អំណោយជាថវិកា​ គ្រឿងឧបភោគ​ បរិភោគ​ និងសម្ភារប្រេីប្រាស់ចាំបាច់មួយចំនួនទៀត​ ដេីម្បីចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ​ដែលជួបការខ្វះខាតជីវិភាពពិតប្រាកដ​ ។…

ត្រូវ​ជួយ​បន្ទរ តារាស្រីខ្មែរ​ល្បីៗ រួម​គ្នា​ច្នៃឈុតទង់ជាតិកម្ពុជាខ្មែរ​ស្លៀក​យ៉ាងស្រស់ស្អាត និងទាក់ទាញខ្លាំង!

តារាស្រីទាំង៣នេះ គ្រងឈុតដែលបានច្នៃរូបទង់ជាតិរបស់ប្រទេសកម្ពុជា យ៉ាងស្រស់ស្អាតនឹងទាក់ទាញខ្លាំង រហូតធ្វើឲ្យមហាជន សរសើរមិនដាច់ពីមាត់។ កាលពីពេលថ្មីៗកន្លងទៅនេះ មានតារាស្រី៣ដួង គឺ មាស សុខសោភា ទេព បូព្រឹក្ស និង រឿន ណាត បានគ្រងឈុតម្លៀកបំពាក់ដែលបានច្នៃជារូបទង់ជាតិរបស់ប្រទេសកម្ពុជា យ៉ាងស្រស់ស្អាត ដែរច្នៃចេញពីការសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីឲ្យមានភាពទាក់ទាញ ក្នុងន័យបញ្ជាក់ពីការបំផុសគំនិតដល់មហាជនថា នេះគឺជាទង់ជាតិតំណាងប្រទេសកម្ពុជា ។ សម្រាប់ឈុតដែលច្នៃជារូបទង់ជាតិនេះ នូវពេលដែលតារាស្រីទាំង៣ដួងបានគ្រងឈុតនេះហើយ ធ្វើឲ្យសម្រស់របស់នាងលេចត្រដែតឡើងជាមួយរូបសម្រស់យ៉ាងស្រស់ស្អាត បូកផ្សំនិងដងខ្លួន មុខមាត់ រាងរៅ ទៀតនោះ ធ្វើឲ្យអ្នកទាំង៣…

អនុប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចនៅឥណ្ឌា, អាមេរិកបន្តកៀរគរសម្ពន្ធមិត្ត ឲ្យរួមគ្នាទប់ទល់ឥទ្ធិពលចិន

2021-09-24 11.49am (ញូដេលី)៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានជួបពិភាក្សាផ្ទាល់ជាមួយ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការរក្សាសេរីភាព និងការបើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈដែលសហរដ្ឋអាមេរិកកំពុងព្យាយាម ពង្រឹងនយោបាយឆ្ពោះមកកាន់តំបន់អាស៊ី និងបង្កើនទំនាក់ទំនងជាមួយសម្ពន្ធមិត្ត ដើម្បីទប់ទល់ឥទ្ធិពលចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ការជួបគ្នារវាងលោកស្រីអនុប្រធានាធិបតីអាមេរិក ដែលមានឈាមជ័រជាជនជាតិឥណ្ឌា និងនាយករដ្ឋមន្ត្រីឥណ្ឌាក្នុងសប្តាហ៍នេះ…

លោក ហ៊ុន ម៉ានី៖ ការដាក់ឱ្យដំណើរការរដ្ឋធម្មនុញ្ញ ជាផ្នែកមួយអនុញាតឱ្យកម្ពុជា បន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដ

2021-09-24 11.39am (ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការដាក់ដំណើរការរដ្ឋធម្មនុញ្ញ គឺជាផ្នែកមួយដែលអនុញាតឱ្យកម្ពុជាបានបន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឈានឆ្ពោះមកដល់ការទទួលស្គាល់លើឆាកអន្តរជាតិចំពោះការរីកចម្រើននៃសេដ្ឋកិច្ចដ៏ស្វាហាប់រហូតមកដល់សព្វថ្ងៃនេះ។ ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី គឺបានធ្វើឡើងចំនឹងថ្ងៃខួបទី២៨ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤…

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនលោកយាយអាយុ១០០ឆ្នាំម្នាក់បន្ថែមទៀត នៅខេត្តកំពង់ធំ ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩

2021-09 23 9.37pm(កំពង់ធំ)លោកយាយអាយុ១០០ឆ្នាំឡើង ម្នាក់បន្ថែមទៀត នៅស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីរូបគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។ លោកយាយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ឈ្មោះ ហោ ហ៊ូ…

សភាកម្ពុជា-ឡាវ-វៀតណាម ពិភាក្សាពីការលើកកម្ពស់ភាពជាដៃគូសភាដើម្បីជំរុញការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV

2021-09-23 1.51pm (ភ្នំពេញ)៖ អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានចាប់ផ្តើមបើកដំណើរការនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមមូលបទស្តីពី «ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA» ដែលផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា តាមប្រព័ន្ធនិម្មិត។ ពិធីបើកសន្និសីទនេះ មានការអញ្ជើញជាអធិបតីដោយ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន…

អាមេរិក និងអង់គ្លេសបង្ហាញការស្វាគមន៍ចំពោះចិន ជុំវិញការប្តេជ្ញាចិត្តដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ

2021-09-23 1 45pm (ញូយ៉ក)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបង្ហាញការស្វាគមន៍ចំពោះការសន្យារបស់ចិន ក្នុងការបញ្ឈប់ការផ្ដល់មូលធិនិដល់ គម្រោងអភិវឌ្ឍថាមពលធ្យូងថ្មនៅក្រៅប្រទេស ប៉ុន្តែពួកគេនៅតែអំពាវនាវឱ្យចិនប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។ ថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងញូយ៉ក) លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណលោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានសន្យាថានឹងបញ្ឈប់ការផ្ដល់មូលនិធិ សម្រាប់ការអភិវឌ្ឍធ្យូងថ្មនៅក្រៅប្រទេស…

ក្រសួងទេសចរណ៍ជំរុញឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការអនុវត្តស្ដង់ដា SOP ឱ្យដល់ទីវត្តអារាម, ផ្សារសាធារណៈ និងផ្សារទំនើប

2021-09-22 10 00pm (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញបន្ថែមឱ្យគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ ត្រូវពង្រីកកិច្ចសហការអនុវត្តស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ឱ្យដល់ទីវត្តអារាម ផ្សារសាធារណៈ ផ្សារទំនើបជាដើម ពីព្រោះថារដូវនេះគឺជារដូវភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋនឹងទៅផ្សារដើម្បីទិញអីវ៉ាន់យកមកធ្វើម្ហូបចង្ហាន់ទៅវត្តអារាម។ ការណែនាំបន្ថែមយ៉ាងដូច្នេះរបស់លោក ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រី…

ស្នងការខេត្តកណ្ដាល ចេញលិខិតព្រមានលោកវរសេនីយ៍ឯក ផាន់ វណ្ណី ក្រោយផ្គើនវិធានការទប់ស្កាត់ជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត

2021-09-22 9 .45pm (កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចេញលិខិតព្រមានលោកវរសេនីយ៍ឯក ផាន់ វណ្ណី នាយការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោយមានរូបភាពបែកធ្លាយមួយ ដែលរូបជួបជុំផឹកស៊ីបង្ហាញអំពីការផ្គើនចំពោះវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកាចសាហាវកូវីដ១៩ របស់រដ្ឋបាលខេត្តកណ្ដាល។ ក្រោយបែកធ្លាយរូបភាពភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានចេញលិខិតព្រមានលោកវរសេនីយ៍ឯក ផាន់ វណ្ណី ដោយព្រមានឱ្យមានការកែប្រែទង្វើផ្គើនរបស់ខ្លួនទៅនឹងបម្រាមរបស់រដ្ឋបាលខេត្តកណ្ដាលជាបន្ទាន់ ដែលជាទង្វើមិនសាកសមទាល់តែសោះ។ ព្រមទាំងបានដាក់ពិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ប.ប.ជ ទៀតផង។នៅថ្ងៃទី២២ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ផ្ញើ​សុន្ទរកថា​ជា​លាយលក្ខណ៍អក្សរ​ចូលរួម​កិច្ចប្រជុំ​កំពូល​កូ​វី​ដ​-១៩ ជាស​កល ក្រោម​ប្រធានបទ «​ការ​បញ្ចប់​ជំងឺ​រាតត្បាត និង​ការ​កសាង​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​» ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ឯកលោកចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក តាម​ប្រព័ន្ធ​វី​ដេ​អូ នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១​។
កិច្ចប្រជុំ​កំពូល​នេះ នឹង​ផ្តោត​លើ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​ពិភពលោក ការ​ជួយ​សង្គ្រោះ​ជីវិត ការ​កសាង​សន្តិសុខ​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ការ​ធ្វើ​សកម្មភាព​ដើម្បី​វឌ្ឍនភាព និង​ការ​ឯកភាព​លើ​សេចក្តី​ព្រាង​គោលដៅ​ ។ នេះ ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេសចេញផ្សាយ​កាលពីម្សិលមុិញ។