២០២១ ០៩ ២៤ ១២ ៤៧ pm

(ភ្នំពេញ)កាលពីព្រឹកថ្ងៃទី ២៤០៩ ២០២១ ដោយបានទទួលព័ត៌មាន​ និងរាយការណ៍ពីក្រុមការងារអំពីការខ្វះខាតជីវភាព​ របស់បងប្អូនប្រជាពលរដ្ឋចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ-១៩​ នៅព្រឹកថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០២១​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ​ បានអញ្ជេីញ​ ដឹកនាំក្រុមការងារដេីម្បីចុះផ្តល់អំណោយជាថវិកា​ គ្រឿងឧបភោគ​ បរិភោគ​ និងសម្ភារប្រេីប្រាស់ចាំបាច់មួយចំនួនទៀត​ ដេីម្បីចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ​ដែលជួបការខ្វះខាតជីវិភាពពិតប្រាកដ​ ។

ការចុះនេះត្រូវបានចែកជាក្រុមតូចៗចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដោយអនុវត្តឲ្យបានត្រឹមត្រូវ ៣ការពារ ៣កុំ ។

ឯកឧត្តមប្រធានបានបញ្ជាក់ថាមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះដែលតែងតែយកចិត្តទុកដាក់​ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ ជាពិសេសដោះស្រាយបញ្ហាប្រឈម​ នៅប្រជាពលរដ្ឋ ចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលខ្វះខាតជាក់ស្តែង ៕