រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ផ្ញើ​សុន្ទរកថា​ជា​លាយលក្ខណ៍អក្សរ​ចូលរួម​កិច្ចប្រជុំ​កំពូល​កូ​វី​ដ​-១៩ ជាស​កល ក្រោម​ប្រធានបទ «​ការ​បញ្ចប់​ជំងឺ​រាតត្បាត និង​ការ​កសាង​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​» ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ឯកលោកចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក តាម​ប្រព័ន្ធ​វី​ដេ​អូ នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១​។
កិច្ចប្រជុំ​កំពូល​នេះ នឹង​ផ្តោត​លើ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​ពិភពលោក ការ​ជួយ​សង្គ្រោះ​ជីវិត ការ​កសាង​សន្តិសុខ​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ការ​ធ្វើ​សកម្មភាព​ដើម្បី​វឌ្ឍនភាព និង​ការ​ឯកភាព​លើ​សេចក្តី​ព្រាង​គោលដៅ​ ។ នេះ ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេសចេញផ្សាយ​កាលពីម្សិលមុិញ។