ពាក្យចាស់បានពោលថា(ឈាមស្រែកស្បែកហៅ)ទីបំផុតដឹងមូលហេតុហើយពីបុគ្គលិក
ដែលសំលាប់បំបិទមាត់របស់គ្រឹះស្ថានអភិវឌ្ឍន៍ហ្វាយណាន់។
ខេត្តព្រៃវែង ៖ នៅទីបំផុតនោះ សំណុំរឿងឃាតកម្មសម្លា.ប់ប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ សាខាស្រុកស្វាយអន្ទរ ត្រូវបានលាតត្រដាងហើយក្រោយពីសមត្ថកិច្ចចុះស្រាវជ្រាវអស់រយៈពេលមួយថ្ងៃមួយយប់ ។ សូមរំលឹកថា៖ នារីប្រធានគណនេយ្យម្នាក់ត្រូវគេសម្លា.ប់នៅកន្លែងធ្វើការ តែតាមជនសង្ស័យបានភ្លាមៗ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបញ្ជាក់ នារសៀលថ្ងៃទី ២៧ កញ្ញា នេះថា ក្រោយពីត្រូវបានចាប់ខ្លួននិងតាមរយៈការសួរចម្លើយអស់រយៈពេលមួយព្រឹក ជនសង្ស័យឈ្មោះ យ៉ុម ចន្ថា បានឆ្លើយសារភាពថា «ខ្លួនពិតជាបានសម្លា.ប់នារីរងគ្រោះមែន ដោយសារតែចង់បំបិទមាត់ កុំឱ្យនាងប្តឹងទៅសមត្ថកិច្ច» ។ លោកស្នងការរង ពៅ…