លោកបន្តថា មកដល់ពេលនេះក្រុមគ្រូពេទ្យកំពុងនៅបន្តយកសំណាកតាមវត្តមួយចំនួន ហើយអាចនឹងបញ្ចប់នៅថ្ងៃនេះ ដោយសារការយកតេស្តសំណាកដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស Rapid ទទួលលទ្ធផលបានលឿន។

អាជ្ញាធរបានចុះយកសំណាកតាមវត្តនៅរាជធានីភ្នំពេញ ក្រោយមានការផ្ទុះកូវីដពាក់ព័ន្ធព្រះសង្ឃ និងពុទ្ធបរិស័ទរាប់សិបនាក់នៅវត្តជំពុះក្អែកកាលពីម្សិលមិញ។
ព្រះសង្ឃនិងពុទ្ធបរិស័ទចំនួន ៤៥ អង្គ/នាក់ នៅវត្តចំពុះក្អែក រកឃើញវិជ្ជមានកូវីដ១៩ ខណៈអាជ្ញាធរបិទវត្តទាំងស្រុងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១នេះ។
នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល។ ក្នុងសេចក្តីប្រកាសបានណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន