ខេត្តព្រៃវែង ៖ នៅ​ទីបំផុតនោះ សំណុំរឿង​ឃាតកម្ម​សម្លា.ប់​ប្រធាន​គណនេយ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ សាខា​ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​លាតត្រដាង​ហើយ​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​មួយ​ថ្ងៃមួយ​យប់​ ។ សូមរំលឹកថា៖ នារីប្រធាន​គណ​នេយ្យ​​ម្នាក់​ត្រូវ​​គេ​សម្លា.ប់​​​នៅ​កន្លែង​​ធ្វើការ តែតាមជនសង្ស័យបាន​ភ្លាមៗ

លោក​ឧត្តមសេនីយ៍ត្រី ពៅ ​ជីវី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែងបាន​បញ្ជាក់ នា​រសៀល​ថ្ងៃ​ទី ២៧ កញ្ញា​ នេះ​ថា ក្រោយ​ពី​ត្រូវ​បាន​ចាប់ខ្លួន​និង​តាម​រយៈ​ការ​សួរ​ចម្លើយ​អស់​រយៈពេល​មួយ​ព្រឹក ​ជនសង្ស័យ​ឈ្មោះ យ៉ុ​ម ច​ន្ថា បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​សម្លា.ប់​នារី​រង​គ្រោះ​មែន ដោយសារ​តែ​ចង់​បំបិទមាត់ កុំឱ្យ​នាង​ប្តឹង​ទៅ​សមត្ថកិច្ច​» ។

លោកស្នងការ​រង ពៅ ជីវី​ បាន​បញ្ជាក់​ទៀតថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ​រូបគេ​បាន​រៀបចំ​ផែនការ​ទុកជា​មុន ដោយ​ឲ្យ​បុគ្គលិក​ទាំងអស់ នាំ​គ្នា​ទៅ​ដើរ​លេង​កំសាន្ត​នៅ​ខេត្តកំពង់ចាម បន្ទាប់​មក​ក៏​ហៅ​នារី​រង​គ្រោះ​ឲ្យ​ទៅ​កន្លែងធ្វើការ រួច​បង្ខំ​អោយ​នាង​ប្រាប់​លេខ​កូដ​សម្ងាត់​ទូដែក យក​លុយ​បាន​មួយ​ចំនួន​ធំ រួច​ក៏​ចាប់​នារី​រង​គ្រោះ​ចងដៃ​ចងជើង នឹ