Category: សាសនា

ឯកឧត្តមរដ្ឋមន្ត្រី ​កែវ រតនៈ និងអភិបាលខេត្តពោធិ៍សាត់ សម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផល ក្នុងវត្តបន្ទាយដី ក្នុងខេត្តពោធិសាតិ…..

KCSM2024-03-23 09-03pm (ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធឆ្លង ខ្លោងទ្វារ រួមជាមួយសមិទ្ធផលនានា ក្នុងវត្តបន្ទាយដី ស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយចំណាយថវិកា ក្នុងការស្ថាបនា អស់ប្រមាណជាង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រី កែវ រតនៈ និងលោកអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ…

រដ្ឋបាលរាជធានី បញ្ជៀសចរាចរលើផ្លូវសំខាន់ ៤ខ្សែ រយៈពេល៦ថ្ងៃ រៀបចំព្រះរាជពិធីបុណ្យស.ពសម្ដេចសង្ឃ ទេព វង្ស​

KCSM 2024-02-27 04-38pm ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ តាមតម្រាយផ្លូវមួយមួយចំនួន ដើម្បីបញ្ជៀសការកកស្ទះចរាចរ នៅទីតាំងដែលត្រូវបានរៀបចំ ព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជ មហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។តាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ ​បានឱ្យដឹងថា ការបញ្ជៀសចរាចរនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ នេះ រហូតដល់ថ្ងៃទី០៣…

កំឡុងចូលឆ្នាំចិន កម្លាំងនគរបាលជាតិ ឃាត់ខ្លួនក្មេងទំនើងបាន ៥០នាក់

KCSM2024-02-12 04-51pm ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណី និងឃាត់ខ្លួនបានចំនួន៥០នាក់ត្រឹមតែរយៈពេល៣ថ្ងៃ ​គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ករណីក្មេងទំនើងបង្កបញ្ហា កើតឡើងក្នុងដែនដីរាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិសាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ…

«ក្តីស្រឡាញ់គ្រួសារយើង»

kcsm2024-02-06 10-41am នាថ្ងៃ​ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤លោកជំទាវ ឌិត នីតា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ក្ដីស្រឡាញ់គ្រួសារយើង» ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកសេចក្តីស្រលាញ់ជាគ្រួសារតែមួយ តាមរយៈការចុះសួរសុខទុក្ខ ពិនិត្យសុខភាពបឋម ចែកគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាដល់ក្មួយៗ ក្នុងក្រុមគ្រួសារសហគមញញឹម។ក្តីស្រលាញ់ និងស្នាមញញឹមគឺកេីតចេញពីយេីងម្នាក់ៗ ដែលផ្តល់ឲ្យគ្នាទៅវិញទៅមក។ ជាពិសេសកុមារតូចៗ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងចូលរៀនឲ្យបានចប់ចុងចប់ដេីម ដេីម្បីក្លាយជាសសរគ្រឹះរបស់ក្រុមគ្រួសារ និងប្រទេសជាតិ។ ទន្ទឹមនឹងនេះសុខភាពក្រុមគ្រួសារក៍ជាកក្តាសំខាន់ ដែលសមាជិកក្រុមគ្រួសារនិមួយៗគប្បី ចូលរួមថែរក្សា អនាម័យ ទាំងការហូបចុង និងរស់នៅ ដេីម្បីជៀសផុតពីជម្ងឺដង្កាត់ផ្សេៗ…

កម្មវិធីបុណ្យគំរប់៧ថ្ងៃរបស់លោកស្រី អ៊ំុ ចាន់ថន អគ្គនាយិកា អង្គភាពសារព័ត៌មាន KCSM TV NEWS នៅខេត្តកំពត

KCSM2023 -10-17 10-34am (កំពត)នៅព្រឹកថ្ងៃ២រោជខែអស្សុជ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១៧.១០.២០២៣ វេលាម៉ោង៧.៣០នាទី ជាថ្ងៃបុណ្យគំរប់៧ថ្ងៃរបស់លោកស្រី អ៊ំុ ចាន់ថន ជាអគ្គនាយិកាអង្គភាព KCSM TV NEWs ដែលបានធ្វើមរណះកាល កាលពីព្រឹកថ្ងៃ១២រោជខែភទ្របទ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១១.១០.២០២៣ វេលាម៉ោង៧.៤៥នាទីដោយសារជំងឺគាំងបេះដូង ។ដែលមានម្ចាស់ដើមបុណ្យរៀបចំកម្មវិធី១ លោក ជយ័ សេដ្ឋា ជាស្វាមី២ ជយ័ សុជាតា (កូនស្រី)៣ ជយ័ សុជាតី (កូនស្រី)៤…

ឯកឧត្តម អេង គន្ធា ព្រមទាំងក្រុមការងារនិងសីល្បះករ សីល្បះការនី បានអញ្ជើញដង្ហែទៀនវស្សាទៅកាន់វត្តនារាយណ៍ ខេត្តកំពត ។

Kcsm2023-09-04 02-08pm (កំពត)កាលពីព្រឹកថ្ងៃសៅរ៍ទី០២.ខែកញ្ញាឆ្នាំ២០២៣ ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គីសនីកម្ពុជា ព្រមទាំងក្រុមការងារ និងក្រុមសីល្បះករ សីល្បះការនី បានរៀបចំពិធីដង្ហែរទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅទីអារ៉ាមវត្តនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ។ ឯកឧត្តម អេង គន្អា បានថ្លែងក្នុងមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកយាយលោកតា ដែលជាពុទ្ធិបរិសទ័ និងព្រះសង្ឃគ្រប់ព្រះអង្គ ក្នុងការប្រកបដោយឆន្ទៈដ៏បរិសុទ្ធ ចូលរួមក្នុងការថែរក្សា និងគោរពប្រតិបត្តិសាសនា ” ឯកឧត្តមបានលើកឡើងបន្តទៀតថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ…

ឯកឧត្តម ខេង សៅវិបុត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ ឯកឧត្តម និង ទីប្រឹក្សា (ក្រសួងមហាផ្ទៃ-សម្តេចក្រឡាហោម) បានដង្ហែទៀនវស្សាទៅកាន់៥វត្ត នៅក្នុងឃុំពាមមន្ទារ ខេត្តព្រៃវែង។

Kcsm2023-08-21 11-59am (ព្រៃវែង)កាលពីព្រឹកថ្ងៃអាទិត្យទី២០.ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋាន និងលោក ជំទាវនិង ឯកឧត្តម ឈាង សារ: អនុប្រធានទី១ អមដំណើរដោយឯកឧត្តម ផែន សុផល ទីប្រឹក្សា (ក្រសួងមហាផ្ទៃ-សម្តេចក្រឡាហោម) ក្រុមការងាររបានមូលមតិរៀបចំពិធីដង្ហែរទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅទីអារាមក្នុងវត្តទាំង៥ ក្នុងឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ឯកឧត្តម ខេង សៅវិបុត្ត បានថ្លែងក្នុងមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាពុទ្ធិបរិសទ័ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលជារៀងរាល់ឆ្នាំ…

ក្រសួងវប្បធម៌បានចេញសេចក្តីណែនាំដល់ផលិករ ផលិតវីដេអូ និងមាតិកា content ដែលប៉ះពាល់ស្រ្តីនិងកុមារ

Kcsm2023-06-25 07-32pm (ភ្នំពេញ)សេចក្តីណែនាំរបស់ក្រសួងវប្បធម៌ នុងវិចិត្រសិល្បៈ ស្តីពីការទប់ស្កាត់ការផលិតស្នាដៃវីដេអូ និងមាតិកាកម្សាន្ត(Entertainment Content) គ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្រ្តី និងកុមារ។

សមត្ថកិច្ចឃាត់ខ្លួន សង្ឃក្លែងក្លាយ0៧នាក់ និងអ្នកដឹកជញ្ជូនម្នាក់ ក្រោយបន្លំដើរបិណ្ឌបាតតាមផ្លូវ

KCSM 2023-01-13 02-29pm ភ្នំពេញ ៖ សង្ឃក្លែងក្លាយចំនួន0៧នាក់ និងអ្នកបើកបររថយន្តម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ស្ទាក់ចាប់ឃាត់ខ្លួនបាន ក្រោយពីនាំគ្នាគ្រងស្បង់ចីវរដើរបិណ្ឌបាត តាមផ្លូវ តាមផ្សារ តាមភូមិ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ បានលុយ បានរបស់របរហើយ នាំគ្នាឡើងជិះរថយន្ត ត្រឡប់ទៅផ្ទះ គាប់ជួនប្រទះឃើញតាមផ្លូវ ជិះក្នុងរថយន្ត ស្លៀកពាក់ គ្រងស្បង់ខុសប្រក្រតី ដេញតាមឃាត់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវតាកន ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣…

ម្ចាស់ហាង Rothaya brand បាននាំយកដើមផ្កាចំនួន១២០០ដើម មកប្រគេនព្រះសង្ឃមកលំអដាំតាមសួនច្បារនៅវត្តនារាយណ៍

Kcsm2022-10-20 01-15pm (កំពត)នៅថ្ងៃអង្គារ ៨រោច ខែអស្សុជឆ្នាំខាល ចត្វាស័ក ពស២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០.៣០នាទិលោកស្រី កៅ ភីរ៉ាន់យ៉ា ដែលជាម្ចាស់ហាង Rothaya Brand នាំចូលផលិតផលcosmetic ពីប្រទេសកូរ៉េ បានជាវដើមផ្កា(ដកឃឹម) ចំនួន១២០០ដើមយកមកប្រគេនព្រះសង្ឃចៅអធិការ ជយ័ សិទ្ធី ដែលគង់នៅវត្តនារាយណ៍ស្ថិតនៅភូមិ ពស់ពង ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ដើម្បីយកមកដាំលំអសួនច្បារតាមផ្លូវចូលខ្លោងទ្វារវត្តដែលមានប្រវែង 260m ក្នុងសួនច្បារនីមួយៗមានចំនួន២០គុម្ភ ក្នុង១គុម្ភតំលៃ10000រៀល…