Kcsm2022-10-20 01-15pm

(កំពត)នៅថ្ងៃអង្គារ ៨រោច ខែអស្សុជ
ឆ្នាំខាល ចត្វាស័ក  ពស២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០.៣០នាទិ
លោកស្រី កៅ ភីរ៉ាន់យ៉ា ដែលជាម្ចាស់ហាង Rothaya Brand នាំចូលផលិតផលcosmetic ពីប្រទេសកូរ៉េ បានជាវដើមផ្កា(ដកឃឹម) ចំនួន១២០០ដើមយកមកប្រគេនព្រះសង្ឃចៅអធិការ ជយ័ សិទ្ធី ដែលគង់នៅវត្តនារាយណ៍ស្ថិតនៅភូមិ ពស់ពង ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ដើម្បីយកមកដាំលំអសួនច្បារតាមផ្លូវចូលខ្លោងទ្វារវត្តដែលមានប្រវែង 260m ក្នុងសួនច្បារនីមួយៗមានចំនួន២០គុម្ភ ក្នុង១គុម្ភតំលៃ10000រៀល ដាំជា២ជួរ មានផ្កាពណ៌ក្រហមលាយពណ៌លឿង ខ្លះ មើលទៅគួរជាទីទាក់ទាញសំរាប់ពុទ្ធិបរិសទ័ជិតឆ្ងាយគយគន់ ដែលចូលមកទស្សនាសក្កិសមនិងទីធ្លាធំទូលាយ ធ្វើអោយជះក្លិនសាយភាយពិដោរក្លិនក្រអូបជាប់និងទេសភាពជើងភ្នំសំរាបអ្នកធ្វើសីលនិងទាន។ បន្ទាប់មកព្រះសង្ឃចៅអធិការព្រមទាំងលោកអាចារ្យពុទ្ធបរិសទ័ចំណុះជើងវត្តទាំងមូលមានក្តី
 រំភើបរីករាយឥតឧបម៉ាក្រៃលែងចំពោះលោកស្រីនិងបងប្អូនពូមីងដែលបានចូលរួមក្នុងឧកាសនោះផងដែរ ។ ហើយលោកស្រីនៅតែសន្យាបន្តជួយកសាងរាល់សមិទ្ធិផលផ្សេងៗទៅតាមសទ្ធាជ្រះថ្លាក្នុងវត្តនេះ ហើយលោកស្រីក៏សូមបួងសួងប្រាថ្នាជាតិនេះជាតិណាអោយក្រអូបដូចផ្កាផងដែរ។