តុលាការខេត្តតាកែវសម្រេចឃុំខ្លួន លោកស័ក្តិ៤កន្លះ សុខ សង្ហា ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវពីបទស៉ីសំណូកនិងរំលោភអំណាច ៕

KCSM2025-01-21 01-37pm

អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តតាកែវ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៧៩ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទចំនួន ០២នាក់៖ ១.ឈ្មោះ សុខ សង្ហា ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ (មានខ្លួន) ត្រូវបានចោទប្រកាន់ពីបទ ស៊ីសំណូក និងរំលោភអំណាច ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ។

ប្រភព:ក្រសួងយុត្តិធម៌