រដ្ឋបាលរាជធានីភ្នំពេញបានសំរេចបញ្ឍប់អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចាក់អង្រែ២នាក់ ទារលុយពីគ្រួសារជនរងគ្រោះ២០០$
KCSM2025-01-22 11-55am
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបញ្ចប់ការងារ មន្ត្រីជាប់កិច្ចសន្យា ២នាក់ ពីតួនាទី ជាអ្នកបើកបរ រថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ចាក់អង្រែ ក្រោយទារលុយ ២០០ ដុល្លារ ថ្លៃដឹកសពជនរងគ្រោះដែលស្លាប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវ៦០ម៉ែត្រ ពីក្រុម គ្រួសារសពជនរងគ្រោះ ។
ការបញ្ឈប់មន្ត្រីជាប់កិច្ចសន្យាទាំងពីរ រូបខាងលើ បន្ទប់ពីមានប្រតិកម្មរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សួរចំៗទៅប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
ពាក់ព័ន្ធករណីបុគ្គលិកជាប់កិច្ចសន្យារបស់មណ្ឌលសុខភាព ចាក់អង្រែសពជនរងគ្រោះដែលស្លាប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។
ក្នុងមហាសន្និបាតបូលសរុមលទ្ធផលការងារ ប្រចាំឆ្នាំ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅឯសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥នេះ ។
បុគ្គលិកជាប់កិច្ចសន្យាទាំង២នាក់នេះ ទី១-ឈ្មោះ លោក វៃ វ៉ាន់ និងលោក យ៉េង វណ្ណៈ ដែលជាមន្ត្រីជាប់កិច្ចសន្យានៅមណ្ឌលសុខភាពចាក់អង្រែ ។
សូមជម្រាបថា ក្រសួងសុខាភិបាលបានកំណត់ថា សេវារថយន្តសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករង គ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព របស់មន្ទីរពេទ្យ ទៅលំនៅដ្ឋាន៕
អត្ថបទ:សង្គម