មេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួករត់គេច ខ្លួនចូលដល់ក្នុងព្រៃឫស្សី នៅតែគេចមិនផុតពីក្រញ៉ាំដៃសមត្ថកិច្ច
KCSM 2025-01-03 01-28pm
កំពង់ស្ពឺ៖ កម្លាំងនគរបាល បានចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាគ្រឿងញៀនមួយក្រុមនៅស្រុកសាមគ្គីមុនីជ័យ ដោយឃាត់ចាប់បានមុខសញ្ញាចំនួន៦នាក់នៅក្នុងព្រៃឫស្សី។
លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានធ្វេីការស្រាវជ្រាវ ឈានទៅបង្រ្កាបករណីប្រេីប្រាស់និងជួញដូរនូវសារធាតុញៀនខុសច្បាប់មួយកន្លែង នៅក្នុងព្រៃឫស្សី ខាងលិចភូមិប៉ាលហាល ស្ថិតនៅក្នុងឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ។ ការចេញបង្ក្រាបលើកនេះ យោងតាមការផ្ដល់ព័ត៌មានពីពលរដ្ឋល្អ ថាមានមុខសញ្ញាសង្ស័យពាក់ព័ន្ធ នឹងគ្រឿងញៀនចេញចូលធ្វើសកម្មភាពជារៀងរាល់ថ្ងៃ។
បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ ប្រតិបត្តិការនេះធ្វើឡើងនៅថៃ្ងទី០២ ខែមករា ឆ្នាំ២០២៥ ទីបំផុត កំលាំងនគរបាល ឃាត់បានមុខសញ្ញាសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ ម៉ៅ ពី ភេទប្រុស អាយុ២៤ឆ្នាំ
២.ឈ្មោះ ឆន ជៀប ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិស្តុកអក ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ នៅក្នុងនោះសមត្ថកិច្ចក៏បានរកឃេីញវត្ថុតាងដូចជា៖
-ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន៩កញ្ចប់ (៧តូច២មធ្យម)
-ទូរស័ព្ទដៃចំនួន១គ្រឿង
-ម៉ូតូចំនួន១គ្រឿង ម៉ាក់C125ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KL.3754
ជនសង្ស័យទាំងពីរខាងលើនេះ បានផ្ដល់់ចម្លើយសារភាពប្រាប់សមត្ថកិច្ច រហូតបន្តសហការឃាត់មុខសញ្ញាបាន ៤នាក់បន្ថែមទៀត នៅក្រុងឧដុង្គម៉ែជ័យ មានឈ្មោះ៖
១-ឈ្មោះ លី សុខឈិវ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងកន្សែង សង្កាត់ក្សេមក្សាន្ត
២-ឈ្មោះ ឈិន សុគន្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបែកឃ្លោក សង្កាត់ក្សេមក្សាន្ត
៣-ឈ្មោះ រិទ្ធ គឹមហៃ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ
៤-ឈ្មោះ ភឹន សៀវម៉េង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្រោយពីឃាត់ខ្លួនបាន កម្លាំងសមត្ថកិច្ចបានរកឃេីញវត្ថុតាងបន្ថែមទៀតរួមមាន៖
-ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់(៣ធំ ១តូច)
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង។
-ទូរស័ព្ទដៃចំនួន៣គ្រឿង
-ម៉ូតូចំនួន១គ្រឿង ម៉ាក់និច ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ.1HL.8600
-កាំភ្លេីងកែច្នៃប្រេីខ្យល់ចំនួន១ដេីម
-ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន
បច្ចុប្បន្នមុខសញ្ញាមេក្លោង ចែកចាយរក្សាទុកសារធាតុញៀនខុសច្បាប់ និងបក្ខពួក រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕
ព័ត៌មាន:សង្គម