រថយន្តLexusបើកបុ.កពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវ ល្បឿន ស្លា.ប់២នាក់ របួសធ្ង.ន់ម្នាក់
KCSM 2025-01-03 07-02pm
កំពង់ស្ពឺ ៖ បុរស២នាក់បានស្លាប់ ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus RX300 បើកបុកចូលជាប់ពីក្រោយរថយន្តទ្រុងដឹកទំនិញ កាលពីវេលាម៉ៅង៣និង៤៥នាទីទៀបភ្លឺថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន K39 +20 0 ទិសដៅព្រះសីហនុ ទៅភ្នំពេញ ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំ ព ង់ ស្ពឺ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីរថយន្តLexus RX300 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2B-3816 អ្នកបើ ក បរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់) រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ ។ រួមដំណើរជាមួយ ដោយមានអ្នករួមដំណើរ ជា មួយ ឈ្មោះ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់) និង ឈ្មោះ DING YUMEI ភេទ ស្រី ជនជាតិចិន (រងរបួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់ ។ ចំណែកភាគីរថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ិនដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3D -7588 អ្នកបើកបរគេចខ្លួនបាត់ ។
សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ រថយន្តLexus បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ បុកចូលជាប់ពីក្រោយរថយន្តដឹកទំនិញ បើកស្របទិសគ្នា បណ្តាលឱ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅសហការជាមួយ ក្រុមហ៊ុនផ្លូវល្បឿនលឿន បញ្ជូនជនរងរបួសម្នាក់ទៅមន្ទីរពេទ្យ ចំណែកសាកសព២នាក់ត្រូវបានដឹកយកទៅតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រងចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យ រីឯរថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង កសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ÷តាតុងសែនជ័យ