ឃា-ត់​ខ្លួន​តន្ត្រីករ​ រ៉េត​ រាត្រី​ ប្រើ​ហិ-ង្សា​លើ​ឪ-ពុ-ក​ម្ដា-យ​បណ្ដាល​ឱ្យ​ឈា-ម​កក​ក្នុង​ខួរ-ក្បា-ល​ និង​បា-ក់​ដៃ ​កំពុង​ផ្អើល​ពេញ​បណ្ដាញ​សង្គម​


KCSM2025-01-03 01-05PM

សិល្បៈជាតិ៖ តន្ត្រីករម្នាក់ឈ្មោះ រ៉េត រាត្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើហិង្សាលើឪពុកម្ដាយបណ្ដាលឱ្យឈាមកកក្នុងខួរក្បាល និងបាក់ដៃ កំពុងផ្អើលពេញបណ្ដាញសង្គម។

ប្រភពជូនដំណឹងបានលើកឡើងថា តន្ត្រីកររូបនេះបានវាយធ្វើបាបឪពុកម្តាយបណ្តាលឱ្យពួកគាត់ទាំងពីរនាក់រងរបួសជាទម្ងន់ ដោយម្ដាយបាក់ដៃទាំងសងខាង ហើយឪពុកមានសភាពឈាមកកក្នុងខួរក្បាល។ ខណៈអ្នកមានគុណទាំងពីររបស់តន្ត្រីករចិត្តក្ដៅកំពុងសម្រាកនៅមន្ទីពេទ្យ។

ប្រភពលើកឡើងបន្ថែមថា ដើមចមនៃបង្កហេតុគឺមានមកពីតន្ត្រីករ រ៉េត រាត្រី ខឹងម៉ែស្តីឱ្យបញ្ហាសេពគប់មិត្តភក្តិមិនល្អ ជក់ថ្នាំ ផឹកស្រា ទប់ចិត្តមិនជាប់ក៏ដោយបណ្ដោយកំហឹងវាយលើម្ដាយឪពុកតែម្តងទៅ នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ម៉ោង 8:30នាទីយប់។

យ៉ាងណាមិញ ពេលនេះ សំណុំរឿងតន្ត្រីករ រ៉េត រាត្រី ត្រូវបានសមត្ថកិច្ចបន្តចាត់ចែងតាមនីតិវិធី៕

អត្ថបទ:សង្គម