ការរញ្ជួយដីនៅប្រទេសជប៉ុន មនុស្សរាប់ពាន់នាក់ត្រូវបានលុបចោលក្នុងការធ្វើដំណើរទៅប្រទេសជប៉ុន
KCSM2024-08-14 01-48pm
តូក្យូ ៖ ការណែនាំពីគ្រោះរញ្ជួយដីដែលមិនធ្លាប់មានពីមុនមករបស់ប្រទេសជប៉ុន បានជំរុញឱ្យមានការលុបចោលនូវការស្នាក់នៅតាមសណ្ឋាគារក្នុងតំបន់ ដែលត្រូវបានគេចាត់ទុកថា ជាតំបន់មានហានិភ័យខ្ពស់ និងមានការណែនាំឱ្យប្រជាជនផ្អាកការធ្វើដំណើរក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤។
ទីភ្នាក់ងារអាកាសធាតុ បាននិយាយកាលពីសប្តាហ៍មុនថា ការរញ្ជួយដីដ៏ធំមួយទំនងជាកើតឡើងបន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រនៅភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់រងរបួស។
តំបន់ដែលទទួលរងនូវការព្រមាន គឺ តំបន់ Nankai Trough ដែលមានចម្ងាយ ៨០០គីឡូម៉ែត្រពីតំបន់ Shizuoka ភាគខាងលិចទីក្រុងតូក្យូ ដល់ចុងភាគខាងត្បូងនៃកោះ Kyushu
យោងតាមសហជីពសណ្ឋាគារក្នុងស្រុកមួយកន្លែង បានឱ្យដឹងថា ក្នុងចំណោមតំបន់ដែលត្រូវបានព្យាករណ៍ថា នឹងរងការវាយប្រហារខ្លាំងបំផុត គឺនៅភាគខាងលិចទីក្រុង Kochi មានមនុស្សយ៉ាងហោចណាស់ ៩,៤០០នាក់បានលុបចោលការកក់សណ្ឋាគាររបស់ពួកគេចាប់តាំងពីការជូនដំណឹងរបស់អាជ្ញាធរកាលពីសប្តាហ៍មុន។
លោក Susumu Nishitani តំណាងសហជីពបានប្រាប់ AFP ថា ការលុបចោលការស្នាក់នៅតាមសណ្ឋាគារចាប់ពីថ្ងៃទី៩ ខែសីហាដល់ថ្ងៃទី១៨ ខែសីហា ធ្វើឱ្យខាតបង់ប្រាក់ចំណូលប្រហែល ១៤០លានយ៉េន (ស្មើនឹង ៩៤៨,០០០ដុល្លារអាមេរិក) ។
សូមជម្រាបថាការព្រមាននេះ កើតឡើងស្របពេលថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់ប្រទេសជប៉ុន ដែលជារដូវមមាញឹកសម្រាប់អាជីវកម្មទេសចរណ៍ នៅពេលជនជាតិជប៉ុន ជាច្រើនសម្រុកនាំគ្នាដើរកម្សាន្ដ៕
ប្រភព៖ CNA