KCSM2024-05-15 02-54pm

ស្ទឹងត្រែង ៖ បងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច ផ្អើលឈូរឆរចោមរោមមើលនៅលើស្ពានសេកុង បន្ទាប់ពីទទួលព័ត៌មានមួយ ថាមានស្ត្រីនគរបាលចរាចរណ៍មួយរូបបានបាត់ខ្លួន នៅចំណុចស្ពានសេកុង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាថ្ងៃត្រង់ ទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។
បើតាមបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា មានស្ត្រីនគរបាលចរាចរណ៍មួយរូបបានបាត់ខ្លួនពីលើស្ពានសេកុង ទាំងមិនដឹងមូលហេតុ បង្កឱ្យភ្ញាក់ផ្អើល ទាំងពលរដ្ឋ ទាំងកម្លាំងសមត្ថកិច្ច ចេញទូកតាមស្វែងរក ប្រទះឃើញតែស្បែកជើង៕
អត្ថបទ៖ តាតុងសែនជ័យ


