KCSM2024-05-16 10-38am

សៀមរាប ៖ បុរសម្នាក់ឃើញពស់លូនវាចូលរន្ធ ស្មានតែពស់ថ្លាន់ លូកចាប់ទាញត្រូវបានចឹក បណ្តាលឱ្យស្លាប់ ទើបដឹងថាជាពស់ពឹស កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅវាលស្រែខាងក្រោយផ្ទះចម្ងាយ៤០០ម៉ែត្រ ក្នុងភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ។

ជនរងគ្រោះមានឈ្មោះ សឿ សឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ បងប្អូន និងជនរងគ្រោះ ដើរទៅវាលស្រែ ប្រទះឃើញពស់លូន វា ចូលរន្ធ គិតថាជាពស់ថ្លាន់ ជនរងគ្រោះលូកដៃឆ្វេងចូលក្នុងរន្ធដើម្បីចាប់ ស្រាប់តែពស់ចឹក បណ្តាលឱ្យរបួសចុក យកមកដល់ក្រៅទើបដឹងថាជាពស់ស្រកាចាស់ មិនមែនជាពស់ថ្លាន់ដូចការគិតឡើយ ។

ក្រោយកើតហេតុបងប្អូននាំគ្នាលើជនរងគ្រោះទៅមណ្ឌសុខភាពដែរ តែហួសពេលទៅហើយ ពឹសជ្រាបពេញខ្លួន ស្លាប់បាត់ទៅហើយ ទើបយកវិលត្រឡប់ទៅផ្ទះវិញ ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷តាតុងសែនជ័យ