Kcsm2023-06-30 04-14pm


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមកម្ពុជា បានណែនាំបណ្ដាញសង្គមធំៗចំនួន៥ ដែលកំពុងពេញនិយមនៅម្ពុជា ក្នុងនោះរួមមាន Telegram, WhatsApp,Line,Tik Tok និង Viber។
នៅលើផេករបស់ក្រសួងប្រៃសណីយ៍បានសរសេរថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ អំពីការទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលពេញនិយមដូចជា កម្មវិធី Telegram , WhatsApp , Line និង Viber ជាមធ្យោបាយក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ដោយនៅពេលដែលមានប្រព័ន្ធទំនាក់ទំនងសង្គមណាមួយមានភាពរអាក់រអួល យើងអាចមានប្រព័ន្ធទំនាក់ទំនងផ្សេងទៀតជំនួសបាន។ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា លោកអ្នកអាចទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលកំពុងពេញនិយមទាំងនេះ មកប្រើប្រាស់ដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់ App Store សម្រាប់អ្នកប្រើប្រាស់ iPhone និង Play Store សម្រាប់ Android តាមការណែនាំ ដូចខាងក្រោម៖
- កម្មវិធី Telegram ៖ បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ Telegram រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/telegram
- កម្មវិធី WhatsApp ៖ បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ WhatsApp រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/whatsapp
- កម្មវិធី Line ៖ បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ Line រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/line
- កម្មវិធី Viber ៖ បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ Viber រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/viber
- កម្មវិធី Tik Tok ៖ បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ TikTok រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/tiktok

