Kcsm2023-06-30 02-36pm

ភ្នំពេញ÷ ល្បែងភ្នាល់ចាក់ទឹកភ្លៀងដែលល្បីកក្រើកពេញក្រុងភ្នំពេញ សមត្ថកិច្ចជំនាញមិនហ៊ានបង្រ្កាបដូចត្រូវថ្នាំសន្តំដេកលក់ស្ងាត់ឈឹងដូចចោរលួចសេះ ដែលមានទីតាំងទី១-នៅចំណុចខាងជើងស្តុបអូរឬស្សី សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា,។
ទី២នៅចំណុចលើស្តាតអូឡាំពិក,និង ទី៣-នៅចំណុចតំបន់
អភិវឌ្ឈន៍បឹងកក់។
មហាជនបានមើលឃើញយ៉ាងច្បាស់ក្រឡែត នូវសកម្មភាពបើកលេងយ៉ាងគឃ្លើនដោយគ្មានច្បាប់អនុញាតិ ។ ក្នុងមួយថ្ងៃៗមានការទិញលក់តាមទូរសព្ទ័ដៃ នៅតាមតុកាហ្វេ នៅលើស្តាតអូឡាំពិក និងនៅលើដំបូលសណ្ឋាគារឬខុនដូ ពាសពេញទីក្រុងភ្នំពេញ ។
ក្នុងសកម្មភាពបើកលេងដោយរលូនគ្មានភិតភ័យ សមត្ថកិច្ចជំនាញមិនបានខ្វល់ពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលដាក់ ចេញដោយក្រសួង មហាផ្ទៃ។
ល្បែងទឹកភ្លៀងល្មើស
ច្បាប់បើកលេងបានដោយសេរីគ្មានការបង្ក្រាប បានធ្វើឲ្យមេ បនល្បែងភ្នាល់ទឹកភ្លៀងល្មើសច្បាប់ កំពុងបើកលេងយ៉ាងរំភើយ ដែលមានម្ចាស់ឈ្មោះសួគ៌ ហៅ(ភ្នំមាស)មកពី សហរដ្ឋអាមេរិកនិងឈ្មោះធីហៅ(menu) ។ឆ្នាំនេះមេទឹកភ្លៀងបានបើកលេងតាំងពីថ្ងៃទី ១៥ ខែមិនា២០២៣ ប្រើ«ច្បាប់ក្រោមតុ»។ គេលេងដាក់លុយជាមួយនឹងម៉ាសុីន បើឥតញាត់លុយក្នុងម៉ាសុីនគឺលេងមិនបានឡើយ ។

ប្រភពព័ត៌មាននិយាយបន្តទៀតថា ឆ្នាំនេះមានអ្នកដាក់លុយចូលម៉ាសុីនលេងទឹកភ្លៀងច្រើនរហូតជាង ៣០ លានដុល្លារអាមេរិកឯនោះ ខ្លាំងជាង(Naga world )ទៅទៀត ដែលមានបណ្តាប្រទេសផ្សេងៗនៅអាសុី និងភ្ញៀវទេសចរណ៍ ចាក់លេងដោយសេរី ដោយគ្មានច្បាប់អនុញាតិបង់ពន្ធ ជាកត្តាធ្វើអោយបាត់បង់ចំណូលរដ្ឋ ។ បើគ្មានលុយតាមខ្លួនកក់ម៉ាសុីន៣០០០០$ និងលុយសាគួ៣០០០០$ថែមទៀតទេ មិនអាចមកលេងនៅភ្នំពេញបានឡើយ។
មានមនុស្សតិចបំផុតដែល បានដាក់លុយកក់ចូលម៉ាសុីនសម្រាប់លេង កក់៥០០០$។ភាគច្រើនកក់ចាប់ពី ១០០០០$ឡើង។ខ្លះកក់ចូលម៉ាសុីនដើម្បីរកចំណេញបានដែរដើម្បីមានសិទ្ធិរកសុីទិញលក់បានហាងឆេងយក ចំណេញក្បាលកាក់ពីលើហាងឆេងសេវាម៉ាសុីនផងដែរ។

ប្រភពព័ត៌មានពីអ្នកលេងធំៗផ្ទាល់ថា៖ម្នាក់ៗទិញលក់ៗយ៉ាងតិចពី១០ទៅ២០លើកក្នុងមួយថ្ងៃសម្រាប់លេង ១២ម៉ោង (យប់ក៏លេងដែរ)។ទាំងអ្នកលេងតូចក្តីលេងធំក្តី មួយថ្ងៃៗអាចមានមនុស្សដល់រាប់ពាន់នាក់ ធ្វើការទិញនិងលក់ចេញ។សម្រាប់មនុស្សម្នាក់ៗបើទិញ១០ដងអាចលក់វិញយ៉ាងហោចក៏ ១០ លើកដែរ។
ឯម៉ាសុីនចាំកាត់យកសេវារហូត គិតតាមឯកតាជាកៅស៊ូឧទាហរណ៍ទិញក្នុងមួយកៅស៊ូម៉ាសុីនកាត់ ១២$ លក់វិញ១កៅស៊ូកាត់យក១២$ដែរ។

មនុស្សលេងចំនួនដល់រាប់ពាន់នាក់មួយថ្ងៃៗ ម្នាក់ៗអាចទិញយ៉ាងហោចម្នាក់ក៏១០លើកដែរ។អញ្ចឹងសរុបទិញលក់កើនដល់រាប់មុឺន ដងឯណោះ។តើមានការទិញលក់នោះមានប៉ុន្មានពាន់កៅស៊ូដល់ប៉ុន្មានពាន់ដុំក្នុងមួយថ្ងៃៗ?មនុស្សភាគតិចបំផុតដែលហារមាត់ឡើងទិញមួយកៅស៊ូ ។

ប៉ុន្តែភាគច្រើនទិញដល់១ដុំ=១០កៅស៊ូឬទិំញដល់ទៅ១០០ ដុំ= ១០០០កៅស៊ូហើយទិញលក់ៗញាប់ដូចឆ្កែអេះក្នុងមួយថ្ងៃៗ។ បើ១កៅស៊ូត្រូវតែទិញហើយលក់វិញបង់សេវា២៤$ ។តើចុះបើទិញលក់រាប់ពាន់ដុំឬដល់រាប់មុឺនកៅស៊ូមួយថ្ងៃតើលោកសួរ សុីក្បាលកាក់ឬសេវាប៉ុន្មានមុឺនដុល្លារក្នុងមួយថ្ងៃតាមម៉ាសុីនកាត់ឲ្យ?។ក្រុមបុគ្គល ឈ្មោះ សួគ៌ ដោយស្វ័យប្រវត្តិ បើទិញនិងលក់ក្នុងមួយកៅស៊ូ=១០០០$ម៉ាសុីនកាត់២៤$។បើទិញលក់១ដុំ=១០០០០$ម៉ាសុីនកាត់ឲ្យ២៤០$ ឬអ្នកខ្លះទិញលក់ដល់ ១០០ដុំ=១លានដុល្លារម៉ាសុីនកាត់លុយ ២៤០០$ មានខ្លះហ៊ានទិញលក់ដល់៣០០ដុំឯណោះចូរគណនាទៅ
២៤០០x៣($)=៧២០០$ចុះបើម្នាក់នោះដដែលទិញ២ដងមួយ ថ្ងៃគឺត្រូវលក់២ដង ដែរ ដូច្នេះសួគ៌(ភ្នំមាស)និងធី(menu)អាចសុីបាន ១៤៤០០$បាត់ទៅហើយ។ដល់ចប់រដូវទឹកភ្លៀង៦ខែ លោកសួគ៌វេចលុយ$ទៅអាមេរិកបាត់ឈឹង អ្នកដែលរងទុក្ខគឺលោកឧកញ៉ា និងលោកពាក់ផ្កាយយើង និង ប្រជាពលរដ្ឋខ្មែរដែលងប់ងុលល្បែងនេះ។តើនឹងមានអ្វីកើត ឡើងចំពោះសង្គមជាតិដែលសម្តេចតេជោហ៊ុន សែន កំពុងខិតខំដឹកនាំយ៉ាងលំបាក ។បើសិនជាលោកឧកញ៉ាៗនិងលោកផ្កាយៗគាត់ចាញ់បោសគូថខោម៉្ងៃៗវាល់លានដុល្លារ?តើពួកគាត់នឹងរកលុយមកលេងទៀតតាមវិធីណា?តើប្រជាពលរដ្ឋសង្ឃឹមលើអ្វី? អត់ខ្វល់រឿងសុវត្ថិភាពនិងជីវភាពសង្គមរាស្ត្រតូចតាច ដែលរងកម្មផលអំពីឥទ្ធិពលល្បែងពាលាបែបនេះ ? ដូច្នេះមហាជនបានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង ក្រសួងពាណិជ្ជកម្មត្រួតពិនិត្យកន្លែងល្បែង១នេះ តើបើកមានអាជីវកម្មឬអត់? បើ១ថ្ងៃៗចាក់រាប់លានដុល្លា តើចំនូលរដ្ឋត្រូវបាត់១ភាគធំ ហើយក៏ស្នើសុំ ដល់អាជ្ញាធរមូលដ្ឋានជួយពិនិត្យនិងចាត់ការតាមច្បាប់ផងបាទទាន។
ប្រភពពី មហាជន