ជនជាតិចិនទៀតហើយ !សមត្ថកិច្ចព័ទ្ធចាប់ជនជាតិចិនញៀនថ្នាំ បោករបស់របរបំផ្លាញ ហើយធ្វើអោយប៉ះពាល់ត្រូវកញ្ចក់រថយន្តអ្នកជិតខាង និងបានប្រើប្រាស់អាវុធខ្លីគំរាមទៀតផង ៕
ជនជាតិចិនទៀតហើយ !សមត្ថកិច្ចព័ទ្ធចាប់ជនជាតិចិនញៀនថ្នាំ បោករបស់របរបំផ្លាញ ហើយធ្វើអោយប៉ះពាល់ត្រូវកញ្ចក់រថយន្តអ្នកជិតខាង និងបានប្រើប្រាស់អាវុធខ្លីគំរាមទៀតផង ៕ KCSM2025-07-06 04-58pm ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបន្ទាប់ពីញៀនថ្នាំធ្វើសកម្មភាពគប់របស់របររបស់ខ្លួនទៅត្រូវកញ្ចក់រថយន្តមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតនិងដកកាំភ្លើងខ្លីគំរាមអ្នកជិតខាងទៀត។ កាលពី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅផ្ទះលេខ២០ ផ្លូវP១០ បុរីជីបម៉ុងសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ WANG FEI ភេទប្រុស ជនជតិចិន ស្នាក់នៅកន្លែងកើតហេតុខាងលើ។ចំណែកជនរងគ្រោះឈ្មោះ ផាន់…