Month: May 2025

រឿងវាមានហេតុពិតជាក្តៅៗរឿងដេញថ្លៃគំរោងមូលនិធិឃុំសង្កាត់ ជំុវិញនៅខេត្តត្បូងឃ្មុំ

រឿងវាមានហេតុពិតជាក្តៅៗរឿងដេញថ្លៃគំរោងមូលនិធិឃុំសង្កាត់ ជំុវិញនៅខេត្តត្បូងឃ្មុំ KCSM2025-05-16 01-21PN (ត្បូងឃ្មុំ)នោះៗ ថាមែនៗ ក្រុមហ៊ុនម៉ៅការដេញថ្លៃមូលនិធីឃុំសង្កាត់ចំនួន20 ក្រុមហ៊ុន បានដាក់ពាក្យប្ដឹងលោកសឹងការី វ៉ាន់ណ្ឌី នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅក្នុងឯកសារសសេរប្ដឹងទៅក្រសួងមហាផ្ទៃ បានបញ្ជាក់ពីភាពមិនប្រក្រតី និងទង្វើក្នុងការដឹកនាំរបស់លោកសឹងការី វ៉ាន់ណ្ឌី តួនាទីនាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ ទីមួយពីបទរំលោភអំណាច ឃុបឃិតឱ្យតែបក្សពួកខ្លួនឯងចូលទៅដេញថ្លៃនៅក្នុងគម្រោងនីមួយៗ ទី 2 ច្បាប់ចេះតែចេញពីមាត់ខ្លួនឯងនឹកឃើញ អ្នកជាប់ពន្ធតូចគឺមិនឲ្យចូលដេញថ្លៃដាច់ខាត រឿងរ៉ាវមិនចេះចប់ចំពោះលោកនាយករូបនេះដូច្នេះមានតែប្ដឹងទៅក្រសួងមហាផ្ទៃទើបចប់រឿង។

PM ចាប់ខ្លួនស្ត្រីម្នាក់ រឿងរត់ការ យកក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ…!

PM ចាប់ខ្លួនស្ត្រីម្នាក់ រឿងរត់ការ យកក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ…! KCSM2025-05-16 12-17PM ខេត្តបាត់ដំបង៖ មន្ត្រីអាវុធហត្ថ បញ្ជាក់ថា នៅ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ចំណុចបុរីរំចេក ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ សុង សោភ័ណ្ឌ ភេទ ស្រី អាយុ ៤៧…

ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញ-ស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម!

ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញ-ស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម! KCSM2025-05-16 11-24AM (ភ្នំពេញ)អាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ បានការឆែកឆេរបីទីតាំង ជាបន្តបន្ទាប់ រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ…

កម្រិតជាតិអាកុលរបស់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកែប្រែពី​០,៤៥ មកត្រឹម ០,៣៥​

កម្រិតជាតិអាកុលរបស់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកែប្រែពី​០,៤៥ មកត្រឹម ០,៣៥​ KCSM 2025-05-16 11-05am ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានអះអាងថា ជា​ប្រធាការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានកែប្រែកម្រិតជាតិអាកុលពី ០,៤៥មីលីលីត្រ មកត្រឹម ០,៣៥​មីលីលីត្រ។ កាលពីម្សិលមិញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់សម្ភាសឱ្យទូរទស្សន៍ក្នុងស្រុក ដោយ​បាននិយាយថា អ្នកបើកបរបង្ក​គ្រោះថ្នាក់មានកម្រិតជាតិអាកុល ០,៤៥មីលីលីត្រក្នុងមួយលីត្រ ខ្យល់​ ខណៈនាព្រឹកថ្ងៃទី១៦ ខែឧសភានេះ ទំព័រហ្វេសប៊ុករបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្សាយថា…

ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍

ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍ KCSM2025-05-16 07-22am យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មាត្រ៨២ ថ្មី បានចែងថា៖ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ។ អំពើល្មើសខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ថ្ងៃទៅ១(មួយ)ខែ និង ពិន័យជាប្រាក់ពី៤០០ ០០០ (បួនសែន)រៀលទៅ១ ០០០ ០០០ (មួយលាន)រៀល ក្នុងករណីដែល ជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងកំលុងពេល៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន។

រយៈពេល៣ថ្ងៃ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៣៦នាក់ ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា

រយៈពេល៣ថ្ងៃ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៣៦នាក់ ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា KCSM2025-05-15 0 6-10pm (ភ្នំពេញ)៖ ជនសង្ស័យ៣៦នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធើ្វការស្រាវជ្រាវបង្ក្រាបជនសង្ស័យជាបន្តបន្ទាប់ យកមកបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះមានម្នាក់ជាមុខសញ្ញាចាស់។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផ្នែកការងារយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ…

អ៉ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកលើហ្កាហ្សា សម្លាប់មនុស្ស៨០នាក់ ចំពេលលោក ត្រាំ ធ្វើទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា​

អ៉ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកលើហ្កាហ្សា សម្លាប់មនុស្ស៨០នាក់ ចំពេលលោក ត្រាំ ធ្វើទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា​ KCSM 2025-05-15 03:01pm (អន្ដរជាតិ )ក្រុមមន្ត្រីសុខាភិបាលនៃតំបន់ហ្កាហ្សា បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៤ ខែឧសភាថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច៨០នាក់ នៅទូទាំងតំបន់ហ្កាហ្សា នៅក្នុងយុទ្ធនាការបង្កើនការទម្លាក់គ្រាប់បែក ចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមមន្ត្រីសុខាភិបាលហ្កាហ្សា ភាគច្រើននៃអ្នកស្លាប់ ក្នុងនោះរួមមានស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលត្រូវចំផ្ទះជាច្រើនខ្នង នៅតាមទីតាំងជាច្រើន កន្លែងនៃទីក្រុង…

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្តឡើងនៅខេត្តកំពងឆ្នាំង ។

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្តឡើងនៅខេត្តកំពងឆ្នាំង ។ KCSM2025-05-15 10-38am នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះ ជាថ្ងៃដែលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ “ច្រត់ព្រះនង្គ័ល” ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវប្រារព្ធធ្វើឡើងនៅខេត្តកំពង់ឆ្នាំង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង KCSM2025-05-15 10-38am នាថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និងបានបង្ហាញអំពីឱកាសវិនិយោគក្នុងវិស័យអាទិភាពនៅកម្ពុជា ជាអាទិ៍…

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់លួចចូលផ្ទះពលរដ្ឋគាស់ទូដែកលួចអស់ទឹកប្រាក់សរុបតម្លៃ៨ម៉ឺនដុល្លារ

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់លួចចូលផ្ទះពលរដ្ឋគាស់ទូដែកលួចអស់ទឹកប្រាក់សរុបតម្លៃ៨ម៉ឺនដុល្លារ KCSM2025-05-14 03-38pm ភ្នំពេញ៖ ជនសង្សយ២នាក់ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួន ក្រោយធ្វើសកម្មភាព បើក ទ្វារ បន្ទប់ ដេក ផ្ទះពលរដ្ឋ ចូលគាស់ទូដែក លួចយកប្រាក់ ចំនួន៤៥,០០០ដុល្លា និងគ្រឿង អលង្ការ មួយ ចំនួនសរុបតម្លៃ៨ម៉ឺនដុល្លារ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ…