កម្រិតជាតិអាកុលរបស់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកែប្រែពី០,៤៥ មកត្រឹម ០,៣៥
KCSM 2025-05-16 11-05am
ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានអះអាងថា ជាប្រធាការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានកែប្រែកម្រិតជាតិអាកុលពី ០,៤៥មីលីលីត្រ មកត្រឹម ០,៣៥មីលីលីត្រ។
កាលពីម្សិលមិញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់សម្ភាសឱ្យទូរទស្សន៍ក្នុងស្រុក ដោយបាននិយាយថា អ្នកបើកបរបង្កគ្រោះថ្នាក់មានកម្រិតជាតិអាកុល ០,៤៥មីលីលីត្រក្នុងមួយលីត្រ ខ្យល់ ខណៈនាព្រឹកថ្ងៃទី១៦ ខែឧសភានេះ ទំព័រហ្វេសប៊ុករបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្សាយថា ជនបង្កមានកម្រិតជាតិអាកុល ០,៣៥មីលីលីត្រ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់ និងស្រាល០៥នាក់នោះ៕