រថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងឧដុង្គម៉ែជ័យ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលជាង៤០នាក់
រថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងឧដុង្គម៉ែជ័យ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលជាង៤០នាក់ KCSM 2025-05-07 12:38pm (កំពង់ស្ពឺ)៖ រថយន្ដដឹកកម្មករមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយទៅបុករថយន្ដមួយគ្រឿងទៀតពីក្រោយ បណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាង៤០នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ របាយការណ៍របស់នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ដដឹកកម្មករ ម៉ាក HYUNDAI ពណ៌បៃតងខ្ចី…