Month: April 2025

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស KCSM2025-04-25 12-50pm ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស៕ ប្រភព:ក្រសួងមហាផ្ទៃ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅមណ្ឌលអប់រំកែប្រែទី១

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅមណ្ឌលអប់រំកែប្រែទី១ KCSM2025-04-25 12-01pm (ភ្នំពេញ)នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ មណ្ឌលអប់រំកែប្រែទី១ បានរៀបចំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង…

អភិបាលខេត្តកំពត ៖ គោលនយោបាយលើធ្លី គឺជាគោលនយោបាយចំបងបំផុតសម្រាប់ពលរដ្ឋ ក្នុងអាណត្តិទី៧

អភិបាលខេត្តកំពត ៖ គោលនយោបាយលើធ្លី គឺជាគោលនយោបាយចំបងបំផុតសម្រាប់ពលរដ្ឋ ក្នុងអាណត្តិទី៧ KCSM2025-04-25 10-41am កំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា គោលនយោបាយដីធ្លី ត្រូវបានដាក់ចេញជាបន្តបន្ទាប់ដោយសម្តេចតេជោ ហ៊ុន សែន ក្រោយពីប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ដីធ្លី កាត់បន្ថយវិវាទ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ហើយមកដល់អាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គោលនយោបាយដីធ្លីនេះ នៅតែជាគោលនយោបាយចំបងសម្រាប់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ KCSM2025-04-25 11-29am ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែក៏មិនអាចបន្ធូរដៃបានឡើយ ព្រោះថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ ១០០ភាគរយ។ តាមរយៈសារលិខិតអបអរសាទររបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ…

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra)នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រថៃ និងស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសថៃវិញ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈ ពេល២ថ្ងៃ ចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra)នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រថៃ និងស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសថៃវិញ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈ ពេល២ថ្ងៃ ចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា…

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ថាទីក្រុងកៀវប្តេជ្ញាធ្វើការជាមួយអាមេរិក ដើម្បីសម្រេចឱ្យបានសន្តិភាព ក្រោយលោក ត្រាំ បន្ទោសលោក ហ្សេលេនស្គី ជាថ្មី

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ថាទីក្រុងកៀវប្តេជ្ញាធ្វើការជាមួយអាមេរិក ដើម្បីសម្រេចឱ្យបានសន្តិភាព ក្រោយលោក ត្រាំ បន្ទោសលោក ហ្សេលេនស្គី ជាថ្មី KCSM 2025-04-24 05:44pm (កៀវ)៖ កាលពីថ្ងៃពុធ ទី២៣ ខែមេសា រដ្ឋមន្រ្តីការបរទេសនៃប្រទេសអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែននៅតែបន្តប្តេជ្ញាធ្វើការ​ជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅឆ្ពោះទៅរកទីបញ្ចប់សម្រាប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អ៊ុយក្រែនចង់ឱ្យសង្រ្គាមបិទបញ្ចប់ទៅវិញ ជាងនរណាទាំងអស់នៅលើពិភពលោក»។ លោកបានលើកឡើងបែបនេះភ្លាមៗ…

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម KCSM2025-04-24 01-01PM (ភ្នំពេញ)នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយការិយាល័យ និងមន្រ្តីជំនាញចំណុះនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕ ប្រភព:សង្គម

ឆ្នាំ២០២៤ កន្លងទៅ សមត្ថកិច្ច បានដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង ១សែនគ្រឿង

ឆ្នាំ២០២៤ កន្លងទៅ សមត្ថកិច្ច បានដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង ១សែនគ្រឿង KCSM2025-04-24 11-08am ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀល។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តើការកាត់ពន្ទុបណ្ណបើកបរ អនុវត្តយ៉ាងដូច្ដេច? យោងតាមប្រការ៤នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកជាអាទិ៍ ករណីកាត់១ពិន្ទុ ទៅលើអ្នកមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ…

លោក ហ្សេលេនស្គី៖ អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីចរចាដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមានបទឈប់បាញ់

លោក ហ្សេលេនស្គី៖ អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីចរចាដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមានបទឈប់បាញ់ KCSM 2025-04-23 04:56pm (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារ ទី២២ ខែមេសា ថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន ចំពោះមុខការដាក់សម្ពាធថ្មីមួយពីសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សេតវិមានបានឱ្យដឹងដែរថាបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅក្នុងសប្ដាហ៍នេះ ហើយរូបលោកក៏នឹងត្រូវចូលរួមក្នុងកិច្ចចរចាថ្មីមួយជាមួយក្រុមមន្ត្រីអឺរ៉ុប…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។

ក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ ​ KCSM2025-04-23 04-41pm នេះបើ​យោង​ទៅ​តាម​កិច្ចប្រជុំពិភាក្សាការងារកែលម្អ និងរៀបចំក្រុង នៅទឺស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នាថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥។ #ការរៀបចំដែនដី #នគរូបនីយកម្ម #ការរៀបចំការប្រើប្រាស់ដី #ការរៀបចំប្លង់គោល #ការរៀបចំក្រុងឡើងវិញ…